Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?

ឆ្នាំវក

បុគ្គលដែលកើតក្នុងឆ្នាំវក មានខួរក្បាលឆ្លាតតាំងពីកំណើត ថែមទាំងពូកែក្នុងការចាប់យកឱកាសក្នុងការចំណេញប្រាក់។ ជាពិសេស ក្នុងមុខរបរ តែងតែទទួលបានជំនួយពីមនុស្សជាច្រើន។ មិនត្រឹមតែប៉ុណ្ណោះ គេតែងតែទទួលបានផលខ្ពស់ពីការបណ្តាក់ទុនផងដែរ។

ឆ្នាំច

អ្នកដែលកើតក្នុងឆ្នាំច កើតមកមានខួរក្បាលជាអ្នកជំនួញតែម្តង ដោយតែងតែលេចចេញគំនិតក្នុងការរកស៊ី។ ជាពិសេស គេពូកែក្នុងការសង្កេត និងធ្វើការសម្រេចចិត្តត្រូវ។ ដូចនេះ លុយដែលគេរកបានគឺច្រើនខ្លាំងណាស់។

ឆ្នាំកុរ

មនុស្សដែលកើតក្នុងឆ្នាំកុរ មានចរិតស្មោះត្រង់ ថែមទាំងមានខួរក្បាលដែលប្រតិកម្មខ្ពស់។ ជាពិសេស ប្រាក់ចំណេញដែលគេអាចទទួលបានពីមុខរបរតែងតែខ្ពស់ជានិច្ច។ ដូចនេះ គេនឹងអាចក្លាយជាអ្នកមានយ៉ាងងាយ៕