ការឈឺ កដៃ គឺជាបញ្ហាមួយ ដែលអ្នកតែងជួបប្រទះនៅក្នុងពេលខ្លះ។ ហើយវាមានមូលហេតុជាច្រើន ដែលធ្វើឲ្យអ្នក ប្រឈមនឹងវា។ វាពិតជាសំខាន់ណាស់ ក្នុងការធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ពីមូលហេតុនៃ រោគសញ្ញាទាំងអស់របស់អ្នក តាមដែលវាអាចធ្វើឲ្យការព្យាបាលមាន ប្រសិទ្ធភាពដោយផ្ទាល់ទៅ លើបញ្ហាទាំងនោះ។
ប្រសិនបើអ្នកមានបញ្ហាឈឺកដៃ វាអាចបណ្តាលមកពី មូលហេតុជាទូទៅមួយចំនួនដូចជា៖ ការរលាកសសៃពួរ ការគ្រេច Carpal Tunnel Syndrome ការរលាកសន្លាក់ មានពងទឹកនៅក្នុងកូនកណ្តុរ ការបាក់ឆ្អឹង។ល។
ដូចនេះប្រសិនបើអាការៈឈឺកដៃរបស់អ្នក នៅតែបន្តមានក្នុងរយៈពេលយូរ នោះអ្នកគួរទៅជួបនឹង គ្រូពេទ្យដើម្បីធ្វើការពិនិត្យរកពីមូលហេតុ និង ព្យាបាលអោយបានត្រឹមត្រូវ ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855