Join with Health.com.kh on Telegram

ជំងឺខ្សោយបេះដូង​គឺ ជា​ប្រភេទ​ជំងឺ​បេះ​ដួង​ម្យ៉ាង ដែល​ជា​បញ្ហា​មួយ បង្ករ​ឡើង​ដោយ​លំហូរ​ឈាម​ទៅកាន់​រាង្គ​កាយមិន​គ្រប់គ្រាន់​។ ជាទូទៅ វា​កើត​ឡើង​នៅពេល​សាច់ដុំ​បេះដូង​ចុះខ្សោយ ខូច ឬ​ក្រាស់​ខុស​ធម្មតា​។ ដូច្នេះ​ហើយ​វា​មិន​មាន​សមត្ថភាព​ក្នុងការ​ច្របាច់​ឈាម​ឱ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ផ្គត់ផ្គង់​ទៅកាន់​សរីរាង្គ​និង​សាច់ដុំ​ផ្សេងៗ​។

​អវត្តមាន​នៃ​លំហូរ​ឈាម​មិន​គ្រប់គ្រាន់​នេះ​បង្ករ​ឱ្យ​រាង្គ​កាយខ្វះ អុកស៊ីហ្សែន គ្លុយកូស និង​សារធាតុ​ខនិជ​ដែល​សំខាន់​ផ្សេងៗ​ទៀត ដែល​ក្នុង​រយៈពេល​យូរ សាច់ដុំ​នឹង​កាន់តែ​ចុះខ្សោយ ហើយ​សរីរាង្គ​ផ្សេងទៀត​នឹង​ក្លាយទៅជា​មិនអាច​ដំណើរការ​បាន​ប្រក្រតី​។​