ជំងឺគ្រុនចាញ់គឺជាជំងឺម្យ៉ាងដែលមានបញ្ហាជាការញាក់ និងក្តៅខ្លួនម្តង់ហើយម្តង់ទៀត ហើយបង្កឡើងដោយប៉ារ៉ាសិតមួយប្រភេទដែលចម្លងតាមរយៈសត្វមូស ។ ជំងឺគ្រុនចាញ់បានសម្លាប់មនុស្សប្រហែលជា ១លាននាក់ហើយក្នុងមួយឆ្នាំៗទូទាំងពីភពលោក ។
ខណៈពេលដែលជំងឺនេះមិនសូវកើតមានក្នុងអាកាសធាតុត្រជាក់បង្គួរ តែវានៅតែកើតមានច្រើនក្នុងប្រទេសតំបន់ត្រូពិចដដែល ។ មន្ត្រីរាជការសុខភាពពិភពលោកកំពុងតែព្យាយាមកាត់បន្ថយអត្រានៃអ្នកកើតជំងឺគ្រុនចាញ់តាមរយៈការដេកក្នុងមុង ដើម្បីជួយការពារពីមូសខាំ ។ វ៉ាក់ស៊ាំងសម្រាប់បង្ការជំងឺគ្រុនចាញ់ក្នុងពេលថ្មីៗនេះកំពុងស្ថិតក្នុងការផលិតនៅឡើយ ។
ប្រសិនបើអ្នកកំពុងធ្វើដំណើរទៅកន្លែងណាដែលសម្បូរជំងឺគ្រុនចាញ់ ចូរប្រើថ្នាំបង្ការទុកជាមុនសិន កំពុងធ្វើដំណើរ និងក្រោយពេលធ្វើដំណើរ ។ ប៉ារ៉ាសិតបង្កជំងឺគ្រុនចាញ់ជាច្រើនក្នុងពេលបច្ចុប្បន្ននេះភាគច្រើនការស៊ាំទៅនឹងថ្នាំសម្រាប់ព្យាបាលជំងឺនេះ ។
រោគសញ្ញា
ជំងឺគ្រុនចាញ់ជាទូទៅ យើងអាចសំគាល់បានតាមរយៈការលាប់ជំងឺឡើងវិញជាមួយរោគសញ្ញាដូចជា៖
– ការញាក់ពីកម្រិតមធ្យមទៅធ្ងន់ធ្ងរ
– ក្តៅខ្លួនខ្លាំង
– បែកញើសពេញខ្លួនព្រមទាំងត្រជាក់
សញ្ញាផ្សេងៗទៀតប្រហែលជាមានដូចជា៖
– ឈឺក្បាល
– ក្អួត
– ចង្អោ
– រាគ
រោគសញ្ញាជំងឺគ្រុនចាញ់ជាធម្មតាផ្តើមកើតមានក្នុងរយៈពេលពីរបីសប្តាហ៍ក្រោយមូសមានមេរោគគ្រុនចាញ់ខាំ ។ ទោះបីជាយ៉ាងណាក៏ដោយ ប៉ារ៉ាសិតជំងឺគ្រុនចាញ់មួយចំនួនអាចសម្ងំនៅក្នុងខ្លួនរបស់អ្នកច្រើនខែ និងរហូតដល់ច្រើនឆ្នាំ។
ពេលដែលត្រូវជួបគ្រូពេទ្យ
ចូរទៅពិគ្រោះជាមួយគ្រូពេទ្យប្រសិនបើអ្នកធ្លាប់មានបញ្ហាក្តៅខ្លួនខ្លាំងនៅពេលរស់នៅ ឬក្រោយពេលធ្វើដំណើរទៅកាន់តំបន់ដែលមានការប្រឈមខ្លាំងនឹងជំងឺគ្រុនចាញ់។ ប៉ារ៉ាសិតដែលធ្វើអោយមានជំងឺគ្រុនចាញ់អាចសម្ងំនៅក្នុងខ្លួនរបស់អ្នកច្រើនខែ ។ ប្រសិនបើអ្នកមានរោគសញ្ញាធ្ងន់ធ្ងរ ចូរស្វែងរកសេវាសង្គ្រោះបន្ទាប់អោយបានលឿន៕