ទោះបីជាស្គាល់ និងឧស្សាហ៍ញ៊ាំប៉ុណ្ណាក៏ដោយ ក៏ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា “សណ្ដែកដី” អាចផ្ដល់ផលល្អៗអ្វីខ្លះចំពោះសុខភាព។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួររួមបញ្ចូលសណ្ដែកដីក្នុងរបបអាហារប្រចាំថ្ងៃ ៖
១. ពង្រឹងសុខភាពបេះដូង
ការទទួលទានសណ្ដែកដីអាចជួយការពារប្រឆាំងនឹងជំងឺសសៃឈាមបេះដូងដោយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ។ បន្ថែមពីនេះសណ្ដែកដ៏ក៏ជាប្រភពដ៏ប្រសើរនៃសារធាតុ polyphenol និង សារធាតុ resveratrol មានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មជួយកាត់បន្ថយការរលាកដែលបង្កជំងឺបេះដូងផងដែរ។
២. ជួយឱ្យស្រកទម្ងន់
សណ្ដែកដីជាអាហារសម្រន់ដែលល្អណាស់សម្រាប់ចង់សម្រកទម្ងន់ដោយវាមានផ្ទុកជាតិសសៃនិងប្រូតេអ៊ីនដែលជួយអោយឆាប់ឆ្អែតនិងមានអារម្មណ៍ឆ្អែតបានយូរ។ ទោះបីជាមានផ្ទុកកាឡូរីខ្ពស់ ប៉ុន្តែវាជួយឱ្យស្រកទម្ងន់ជំនួសការឡើងគីឡូទៅវិញ។
៣. ជួយគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាម
នេះក៏ព្រោះតែសណ្ដែកដីមានផ្ទុកសម្បូរទៅដោយជាតិសសៃ និងម៉ាញ៉េស្យូម ព្រមទាំងអាស៊ីតខ្លាញ់សុខភាពល្អផ្សេងទៀតដែលល្អណាស់សម្រាប់ការគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាម។ បន្ថែមពីនេះសណ្ដែកដីក៏ជាប្រភពដ៏ប្រសើរនៃជាតិខ្លាញ់ monounsaturated fat, ជាតិសសៃ, សារធាតុ arginine, សារធាតុ niacin, សារធាតុ folate និង vitamin E ដែលល្អសម្រាប់រាងកាយអ្នកជំងឺទឹកនោមផ្អែម។
៤. កាត់បន្ថយហានិភ័យនៃជំងឺមហារីក
នេះក៏ព្រោះតែសណ្ដែកដីជាប្រភពដ៏ប្រសើរនៃសារធាតុ isoflavones សារធាតុ resveratrol និងអាស៊ីត phenolic acid ដែលមានលក្ខណៈសម្បត្តិប្រឆាំងជំងឺមហារីកជួយកាត់បន្ថយជំងឺមហារីកបានយ៉ាងប្រសើរ ជាពិសេសជំងឺំមហារីកពោះវៀនធំ។
៥. បង្កើនថាមពលរាងកាយ
សណ្ដែកដីមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីននិងជាតិសសៃដែលបំលែងទៅជាថាមពលក្នុងរាងកាយ។
៦. ប្រឆាំងនឹងជំងឺចាស់វង្វេង Alzheimer’s Disease
អាហារដែលមានផ្ទុកសម្បូរទៅដោយសារធាតុ niacin និងវីតាមីន E ដូចជាសណ្ដែកដីអាចជួយការពារប្រឆាំងនឹងជំងឺចាស់វង្វេង Alzheimer’s disease គួរឱ្យកត់សម្គាល់៕