ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអត្ថប្រយោជន៍ដែលអ្នកអាចទទួលបានពីការញ៉ាំតែបៃតងលាយជាមួយក្រូចឆ្មា។ តើមានអ្វីខ្លះទៅ?
ក្នុងតែបៃតង មានផ្ទុកសារធាតុដែលអាចជួយរំលាយខ្លាញ់ក្នុងរាងកាយអ្នក។ នៅពេលដែលអ្នកលាយជាមួយទឹកក្រូចឆ្មាបន្តិច នឹងជួយអ្នកស្រកទម្ងន់បាន។ ជាពិសេស ក្នុងតែបៃតង មានផ្ទុកវីតាមីនសេ ថែមទាំងមានផ្ទុកកាហ្វេអ៊ីន ដោយអាចជួយឲ្យអ្នកមានអារម្មណ៍ល្អ ថែមទាំងអាចជួយកំចាត់មេរោគដែលមានលើពោះវៀនធំរបស់អ្នក ព្រមទាំងអាចកំចាត់កោសិកាមហារីកផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ តែបៃតងនេះ អាចជួយអ្នកមិនឲ្យក្អកទៀតផង៕