ស្បែកស្ងួតគឺជាស្ថានភាពមិនស្រួលមួយ ដែលត្រូវបានសម្គាល់ដោយមានការឡើងរមាស់និងស្នាមប្រេះលើស្បែក។ វាអាចកើតឡើងដោយសារមូលហេតុជាច្រើន។ អ្នកអាចមានស្បែកស្ងួតដោយធម្មជាតិ។
ប៉ុន្តែទោះបីជាស្បែករបស់អ្នកមានជាតិខ្លាញ់ក៏ដោយ ក៏អ្នកអាចមានស្បែកស្ងួតនៅថ្ងៃណាមួយ។ ខាងក្រោមនេះ គឺជាមូលហេតុមួយចំនួន ដែលបណ្តាលឱ្យស្បែករបស់អ្នកស្ងួត៖
១.អាយុ
មនុស្សវ័យចំណាស់ងាយនឹងវិវត្តទៅជាស្បែកស្ងួត។ នៅពេលអ្នកមានវ័យចំណាស់ រន្ធញើសរបស់អ្នកផលិតប្រេងតិចជាងមុនធ្វើឱ្យអ្នកប្រឈមនឹងស្បែកស្ងួត។
២. ប្រវត្តិជម្ងឹប្រចាំកាយ
អ្នកទំនងជាមានជម្ងឺត្រអកឬជម្ងឺរលាកស្បែក ដែលទាក់ទងនឹងអាឡែហ្សី ប្រសិនបើអ្នកមានក្រុមគ្រួសារកើតជម្ងឹនេះ។
៣. រដូវកាល
ស្បែកស្ងួតច្រើនតែកើតមាននៅរដូវស្លឹកឈើជ្រុះនិងខែរដូវរងា នៅពេលដែលកម្រិតសំណើមមានកំរិតទាប។ នៅរដូវក្តៅ កម្រិតសំណើមខ្ពស់ជួយបញ្ឈប់ស្បែករបស់អ្នកមិនឱ្យស្ងួត។
៤. ទម្លាប់ងូតទឹក
ការងូតទឹកឱ្យបានញឹកញាប់ឬលាងសម្អាតជាមួយទឹកក្តៅខ្លាំង ធ្វើឱ្យអ្នកប្រឈមនឹងស្បែកស្ងួត។