Join with Health.com.kh on Telegram

ចង់ឱ្យរោមភ្នែកឆាប់វែងក្រាស់មិនពិបាកឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរធ្វើបែបណា? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗជួយពន្លឿនការលូតលាស់នៃរោមភ្នែក ៖

១. ប្រេងដូង

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាងសម្អាតរោមភ្នែកជាមួយសាប៊ូកម្រិតស្រាលនិងទឹកជាមុនសិន។ បន្ទាប់មកសឹមប្រើប្រាស់សំឡីត្បារត្រចៀកជ្រលក់ក្នុងប្រេងដូង រួចលាបលើរោមភ្នែក (ចៀសវាងកុំឱ្យចូលភ្នែក)។ រងចាំសម្រាប់រយៈពេលពេញមួយយប់សិន សឹមលាងសម្អាតចេញនៅព្រឹកបន្ទាប់។

២. តែបៃតង

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងតែបៃតង ១ស្លាបព្រាកាហ្វេ ឬ១ថង់តូចក្នុងទឹកក្ដៅ ១ពែង។ រងចាំសម្រាប់រយៈពេលពី ៥ ទៅ ១០នាទី សឹមត្រងកាក ឬយកថង់តែចេញ។ ទទួលទានឱ្យទាន់ក្ដៅឧណ្ហៗ ២ដងក្នុងមួយថ្ងៃ។ អ្នកក៏អាចទុកតែឱ្យត្រជាក់ រួចប្រើប្រាស់លាបផ្ទាល់លើរោមភ្នែកដោយប្រើសំឡីត្បារត្រចៀកដូចពេលអ្នកប្រើប្រាស់ម៉ាស្ការ៉ាម្ដងក្នុងមួយថ្ងៃ។

៣. ប្រេងអូលីវ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្តក់ប្រេងអូលីវពី ៣ ទៅ ៤ដំណក់លើសំឡីត្បារត្រចៀក។ បន្ទាប់មកសឹមលាបលើរោមភ្នែកទាំងលើនិងក្រោម។ រងចាំសម្រាប់រយៈពេលពី ៥ ទៅ ១០នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ៕