ជំងឺគ្រុនចាញ់ត្រូវបានបង្កឡើងដោយប៉ារ៉ាសិតតូចៗមួយប្រភេទដែលចម្លងតាមរយៈសត្វមូសខាំ។
វដ្ដចម្លងរបស់សត្វមូស៖
– មូសគ្មានជំងឺ៖ មូសមួយក្បាលអាចក្លាយទៅជាមានជំងឺបានដោយសារតែវាទៅខាំមនុស្សដែលមានជំងឺគ្រុនចាញ់។
– ការចម្លងរបស់ប៉ារ៉ាសិត៖ ប្រសិនបើអ្នកជាមនុស្សបន្ទាប់ដែលដោយសារមូសនេះខាំ វាអាចចម្លងប៉ារ៉ាសិតជំងឺគ្រុនចាញ់នោះទៅអ្នកបាន។
– ក្នុងថ្លើម៖ បន្ទាប់មកប៉ារ៉ាសិតធ្វើដំណើរទៅក្នុងថ្លើមដែលជាកន្លែងមួយវាអាចសម្ងំលាក់ខ្លួនបានយូររហូតដល់មួយឆ្នាំ ។
– ក្នុងចរន្តឈាម៖ នៅពេលប៉ារ៉ាសិតធំលូតលាស់ពេញលក្ខណៈហើយ វានឹងចេញពីថ្លើម ហើយចម្លងជំងឺរបស់វាទៅលើគ្រាប់ឈាមក្រហមរបស់អ្នកទៀត។ នេះគឺជាពេលដែលអ្នកជំងឺចាប់ផ្តើមមានរោគសញ្ញារបស់ជំងឺគ្រុនចាញ់ ។
– ចំពោះមនុស្សបន្ទាប់៖ ប្រសិនបើមូសមិនមានជំងឺខាំអ្នកក្នុងវត្តចម្លងនេះ វានឹងក្លាយទៅជាមូសមានជំងឺបានដោយសារតែវាបឺតយកឈាមរបស់អ្នកដែលកំពុងតែមានប៉ារ៉ាសិតជំងឺគ្រុនចាញ់ក្នុងនោះ ហើយបន្ទាប់មកអាចចម្លងជំងឺនេះទៅអោយមនុស្សផ្សេងៗទៀតបានតាមរយៈមូសនេះខាំ។
ការចម្លងតាមរយៈអ្វីផ្សេងៗទៀត
ដោយសារតែប៉ារ៉ាសិតធ្វើអោយមានជំងឺគ្រុនចាញ់មានឥទ្ធិពលទៅលើគ្រាប់ឈាមក្រហម មនុស្សក៏អាចកើតជំងឺគ្រុនចាញ់ពីការប៉ះពាល់នឹងឈាមរបស់អ្នកជំងឺគ្រុនចាញ់បានដែរ ក្នុងនោះមាន៖
– ចម្លងពីម្តាយទៅកូននៅក្នុងផ្ទៃ
– ការបញ្ចូលឈាម
– ការប្រើម្ជុលចាក់ថ្នាំរួមគ្នា៕