Join with Health.com.kh on Telegram

​ការ​គាំងបេះដូង​ច្រើនតែ​បណ្តាលមកពី​ជំងឺ​បេះដូង ដូច្នេះ​ការអនុវត្តន៍​ជំហាន​ដើម្បី​បន្ថយ ឬ​បង្ការ​ជំងឺ Coronary Artery Disease អាចជួយ​ការពារ​ការ​គាំងបេះដូង​បាន​។ ជម្ងឺ​បេះដូង​ជា​ឃាតករ​លេខ​មួយ​របស់​មនុស្ស​ប្រុស​ស្រី​នៅ​សហរដ្ឋអាមេរិក ដូច្នេះ​ជំហាន​ទាំងនេះ គឺមាន​សារៈសំខាន់​សម្រាប់​មនុស្ស​គ្រប់គ្នា​។​

​ដើម្បី​ពង្រឹង​សុខភាព​បេះដូង​របស់​អ្នក​៖

  • មិន​ត្រូវ​ជក់បារី និង​ចៀសវាង​ការ​ស្រូប​ផ្សែង​បារី ។ ឈប់​ជក់បារី​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង​ម្តង់ទៀត ឬ​ស្លាប់​បាន​យ៉ាង​លឿន ។​
  • បរិភោគ​របប​អាហារ​ដែល​មាន​សុខភាព​ក្នុងនោះ​មាន​ត្រី ផ្លែឈើ បន្លែ សណ្តែក អាហារ​សរសៃ និង​ប្រេង​អូ​លីវ ។​
  • ហាត់ប្រាណ​អោយ​ទៀងទាត់ ។ គ្រូពេទ្យ​អាច​ណែនាំ​អោយ​ធ្វើ​លំ​ហាត់ប្រាណ​ណា​ដែល​មាន​សុវត្ថិភាព​សម្រាប់​អ្នក ។​
  • គ្រប់គ្រង​កំរិត​កូ​ឡេ​ស្ទើ​រ៉ុល និង​សម្ពាធ​ឈាម​
  • គ្រប់គ្រង​ជំងឺ​ទឹកនោម​ផ្អែម​
  • បន្ថយ​ភាព​តានតឹង ។ ភាព​តានតឹង​អាច​បំផ្លាញ​បេះដូង​របស់​អ្នក​បាន ។​
  • ប្រើ​ថ្នាំ Aspirin ជា​រៀងរាល់ថ្ងៃ​ប្រសិនបើ​គ្រូពេទ្យ​អោយប្រើ​
  • ចាក់​វ៉ាក់ស៊ាំង​ការពារជម្ងឺ​ផ្តាសាយជា​រៀងរាល់ឆ្នាំ​
  • ប្រើ​ថ្នាំ​អោយបាន​ត្រឹមត្រូវ ។ ការប្រើ​ថ្នាំ​អាច​បន្ថយ​ការ​ប្រឈម​នឹង​ការកើត​គាំងបេះដូង​ម្តង់ទៀត ឬ​ស្លាប់​ដោយសារ​ជំងឺ Coronary Artery Disease ។​
  • ចូរ​ស្វែករក​ជំនួយ​ដើម្បី​គ្រប់គ្រង​រោគសញ្ញា​នៃ​ការបាក់​ទឹកចិត្ត​៕​