ការរាគរុសគឺជារោគសញ្ញាមួយ មិនមែនជាជំងឺនោះទេ។ អាការៈបែបនេះត្រូវបានសម្គាល់ថាមរយៈការឧស្សាហ៍បត់ជើងធំច្រើនដងព្រមទាំងមានលាមកទន់ខ្លាំង។ ចំពោះស្ថានភាពស្រួចស្រាវគឺកើតឡើងគ្រាន់តែមួយ ទៅពីរថ្ងៃប៉ុណ្ណោះ ហើយមិនមានលក្ខណៈធ្ងន់ធ្ងរទេ ប៉ុន្តែវាអាចទាក់ទនឹងបញ្ហាមួយចំនួនផ្សេងទៀត។ អាការៈបែបនេះអាចកើតឡើងលើមនុស្សគ្រប់វ័យ ហើយក៏មានប្រភេទមួយចំនួនគឺជាជំងឺឆ្លងដែរ។ មនុស្សជាមធ្យមប្រហែលជាមានអាការៈរាគស្រួចស្រាវពី ៣ ទៅ ៥ដងក្នុងមួយឆ្នាំ ហើយក៏កម្រកើតយូរដែរ។ ចំពោះក្មេងអាយុក្រោម ៥ឆ្នាំ ធ្លាប់មានការរាគនេះពី ១ ទៅ ៣ដងជារៀងរាល់ឆ្នាំ។
ក្មេង និងទារកទើបកើតដែលមានបញ្ហារាគរុសគួរតែនាំទៅពិគ្រោះជាមួយគ្រូពេទ្យ។
អ្នកដែលមានអាការៈរាគនៅពេលលាមកចេញលឿនៗពេក មានន័យថាពោះវៀនមិនមានពេលគ្រប់គ្រាន់ដើម្បីទាញទឹកចេញពីលាមកវិញឡើយ។ ចំពោះមូលហេតុដែលធ្វើអោយមនុស្សរាគមានដូចជា៖
- មិនរំលាយអាហារបានល្អ៖ ឧទាហរណ៍ មនុស្សមួយចំនួនមិនអាចរំលាយសារធាតុ ឡាក់តូស ដែលជាប្រភេទស្ករក្នុងទឹកដោះគោ ចំណែកអ្នកខ្លះទៀតប្រហែលជាមិនអាចរំលាយ ឬបឺតស្រូបជាតិខ្លាញ ឬកាបូអ៊ីដ្រាតបាន។
- មានជំងឺលើពោះវៀនដូចជាជំងឺរលាកដំបៅពោះវៀនធំ និងជំងឺរលាកពោះវៀន Crohn’s
- ការបង្ករោគដោយបាក់តេរី និងវីរ៉ុសដូចជា Salmonella ឬ Rotavirus ដែលវាជាដើមហេតុដ៏ចំបង់បំផុតនៃជំងឺរាគទៅលើកុមារ។
- មានព្រូនក្នុងពោះវៀន
- ការប្រើថ្នាំដូចជា ថ្នាំបញ្ចុះសម្ពាធឈាម និងថ្នាំទាំងឡាយណាដែលមានជាតិម៉ាញ៉េស្យូម
- ការព្យាបាលដោយបាញ់កាំរស្មី និងថ្នាំជំងឺមហារីក
ស្ថិតក្នុងអាការៈមុខងារពោះវៀនបំពេញមិនធម្មតាដូចជា ជំងឺចង្កោមរោគសញ្ញារលាកពោះវៀន អាចមានសាច់ដុំដែលតែងតែធ្វើចលនារុញកាកសំណល់ក្នុងពោះវៀនធម្មតាអាចទៅជារឹងគាំងជាប់ ដែលធ្វើអោយមានអាការៈរាគរុសបាន។
បើសិនជាអ្នកគិតថា ការប្រើថ្នាំមួយមុខដែលអ្នកកំពុងតែធ្វើអោយមានបញ្ហានោះ ចូរមិនត្រូវបញ្ឈប់វាដោយគ្មានការពិគ្រោះជាមួយគ្រូពេទ្យឡើយ។
ការរាគរុសមិនមែនតែងតែកើតឡើងដោយសារតែអ្វីដែលអ្នកបានញ៉ាំ ឬលេបនោះទេ ប៉ុន្តែការស្ត្រេសទៅតាមអារម្មណ៍ ឬការជ្រួលច្របលក៏អាចអោយរឿងនេះកើតឡើងបានដែរ៕