ភេសជ្ជៈប៉ូវកម្លាំង សំដៅលើភេសជ្ជៈមួយប្រភេទដែលជួយបង្កើនថាមពលរាងកាយ ក៏ដូចជាអារម្មណ៍ ហើយមកទល់នឹងពេលបច្ចុប្បន្នភេសជ្ជៈនេះកំពុងវាយលុយពេញក្នុងទីផ្សារ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កាហ្វេអ៊ីន គឺជាសារធាតុចម្បងទូទៅបំផុតមួយដែលមានផ្ទុកក្នុងភេសជ្ជៈប៉ូវកម្លាំងជួយជម្រុញថាមពលរាងកាយ និងអារម្មណ៍។ ទោះជាយ៉ាងណា ភេសជ្ជៈប៉ូវកម្លាំងមួយចំនួនមានផ្ទុកនូវសារធាតុផ្សេងទៀត រួមបញ្ចូលទាំងសារធាតុ ginseng និង guarana។ ថាតើអ្នកធ្លាប់ឆ្ងល់ទេថា ភេសជ្ជៈប៉ូវកម្លាំងផ្ដល់ផលប៉ះពាល់អ្វីខ្លះទៅចំពោះរាងកាយរយៈពេល ២៤ ម៉ោងក្រោយពេលទទួលទាន? ថ្ងៃនេះវេបសាយសុខភាពHealth.com.kh នឹងបកស្រាយចម្ងល់របស់អ្នកតាមរយៈអត្ថបទខាងក្រោម ៖

– រយៈពេល ១០ នាទី ក្រោយ ៖ នៅពេលអ្នកទទួលភេសជ្ជៈប៉ូវកម្លាំងណាមួយ ជាតិកាហ្វេអ៊ីនត្រូវការពេល ១០ នាទី ទើបជ្រាបចូលក្នុងចរន្តឈាមរបស់អ្នក។ ជាលទ្ធផលសម្ពាធឈាម និងអាត្រានៃចង្វាក់បេះដូងរបស់អ្នកចាប់ផ្ដើមកើនឡើង។

– រយៈពេលពី ១៥ ទៅ ៤៥ នាទី ក្រោយ ៖ កម្រិតនៃជាតិកាហ្វេអ៊ីនខ្ពស់ចាប់ផ្ដើមលេចឡើងក្នុងចរន្តឈាម។

– រយៈពេលពី ៣០ ទៅ ៥០ នាទី ក្រោយ ៖ រាងកាយចាប់ផ្ដើមស្រូបយកនូវជាតិកាហ្វេអ៊ីនបានពេញលេញតែម្ដង ហើយក្នុងកំឡុងពេលនេះថ្លើមនឹងធ្វើការឆ្លើយតបដោយបញ្ជូនជាតិស្ករបន្ថែមទៅក្នុងចរន្តឈាម។

– រយៈពេល ១​ ម៉ោង ក្រោយ ៖ ៦០ នាទីក្រោយពីការទទួលទានភេសជ្ជៈប៉ូវកម្លាំង រាងកាយចាប់ផ្ដើមជួបប្រទះបញ្ហាខ្វះជាតិស្ករ ហើយផលប៉ះពាល់អវិជ្ជមាននៃជាតិកាហ្វេអ៊ីនក៏លេចឡើង។ ជាលទ្ធផល អ្នកនឹងចាប់ផ្ដើមមានអារម្មណ៍ថា អស់កម្លាំង ហើយកម្រិតនៃថាមពលក៏នឹងចាប់ផ្ដើមថយចុះផងដែរ។

– រយៈពេលពី ៥ ទៅ ៦ ម៉ោង ក្រោយ ៖ រាងកាយត្រូវការពេលប្រមាណជាពី ៥ ទៅ ៦ ម៉ោង ដើម្បីកាត់បន្ថយបរិមាណនៃជាតិកាហ្វេអ៊ីនពីក្នុងចរន្តឈាមបានពាក់កណ្ដាល ឬជិត ៥០ ភាគរយ។ ប៉ុន្តែចំពោះស្ត្រីដែលកំពុងប្រើប្រាស់ថ្នាំពន្យារកំណើតវិញ គឺត្រូវការពេលវេលាទ្វេដង ឯណោះ ដើម្បីអាចកាត់បន្ថយជាតិកាហ្វេអ៊ីនបានពាក់កណ្ដាល។

– រយៈពេល ១២ ម៉ោង ក្រោយ ៖ ១២ ម៉ោង ឬកន្លះថ្ងៃ ក្រោយទទួលទានភេសជ្ជៈប៉ូវកម្លាំង គឺជាពេលដែលមនុស្សសឹងតែគ្រប់គ្នាកម្ចាត់ជាតិកាហ្វេអ៊ីនចេញពីចរន្តឈាមរបស់ពួកគេបានពេញលេញ។ ល្បឿននៃដំណើរការកម្ចាត់ជាតិកាហ្វេអ៊ីនកើតឡើងអាស្រ័យលើកត្តាជាច្រើនផ្សេងៗពីគ្នា ដូចជា សកម្មភាព និងវ័យ។

– រយៈពេលពី ១២​ ទៅ ២៤ ម៉ោង ក្រោយ ៖ ក៏ព្រោះតែជាតិកាហ្វេអ៊ីនប្រៀបដូចជាថ្នាំមួយប្រភេទដែរនោះអ្នកដែលទទួលទានភេសជ្ជៈកាហ្វេអ៊ីនជាប្រចាំអាចនឹងជួបប្រទះនូវបញ្ហាមួយចំនួន រួមបញ្ចូលទាំងអាការៈមួរម៉ៅ, ឆាប់ខឹង, ឈឺក្បាល និងទល់លាមក។

– រយៈពេលពី ៧ ទៅ ១២ ថ្ងៃ ក្រោយ ៖ ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា រាងកាយត្រូវការរយៈពេលចន្លោះពី ៧ ទៅ ១២ ថ្ងៃ ទើបប្រែជាស៊ាំនឹងជាតិកាហ្វេអ៊ីនដែលអ្នកបានទទួលទានជាប្រចាំ។ នេះមានន័យថា ក្រោយពេលស៊ាំហើយនោះអ្នកនឹងមិនមានអារម្មណ៍ទទួលរងផលប៉ះពាល់ខ្លាំងពេកទេ។ ប៉ុន្តេអ្នកត្រូវតែរក្សាបរិមាណនៃការទទួលទានជាប្រចាំ ដើម្បីបញ្ឈប់បញ្ហានៃភាពញៀនរកជាតិកាហ្វេអ៊ីន។ ហើយនេះជាខណៈពេលដែលមនុស្សភាគច្រើនចាប់ផ្ដើមជួយប្រទះបញ្ហាសុខភាពផ្សេងៗ៕