Join with Health.com.kh on Telegram

ជំងឺ​បូស​ថ្លើម​ដែល​បង្កឡើង​ដោយ​ពពួក​មេរោគ​បាក់តេរី វា​ជា​ករណី​មួយ​កម្រ​ខ្លាំងណាស់​។ ជំងឺ​នេះ​ត្រូវបាន​អ៊ី​ប៉ូ​ក្រា​ត​ពិពណ៌នា​តាំងពី​ឆ្នាំ ៤០០​មុន​គ​.​ស មក​ម្លេះ ហើយ​ត្រូវបាន​គេ​យកមក​ផ្សព្វផ្សាយ​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ ១៩៣៦​។ នៅ​ឆ្នាំ ១៩៣៨ លោក Ochnser បាន​បង្កើត​ជា​វិធី​វះកាត់​បង្ហូរ​ខ្ទុះ​ចេញ​សម្រាប់​ជា​វិធី​ព្យាបាល ទោះបីជា​ការព្យាបាល​មួយ​នេះ​មាន​លក្ខណៈ​ប៉ះពាល់​ខ្លាំង​ដល់​អ្នកជំងឺ​ក៏ដោយ ក៏​អត្រា​ស្លាប់​អាចមាន​ចំនួន​ពី ៦០ ទៅ​៨០​ភាគរយ​ដែរ​។​

​ជំងឺ​បូស​ថ្លើម​ត្រូវបាន​បែក​ចែកជា​បី​ប្រភេទ​ដោយ​យោង​ទៅតាម​មូលហេតុ​របស់​វា​៖

  • បូស​ថ្លើម​ប្រភេទ Pyogenic ដែល​មាន​បង្កឡើង​ដោយ​មេរោគ​ច្រើន​ក្នុង​ថ្លើម ហើយ​ជំងឺ​នេះ​មាន​ចំនួន​រហូត​ដល់ ៨០%​នៃ​ករណី​។​
  • បូស​ថ្លើម​ប្រភេទ Amebic Abscess ដែល​បង្កឡើង​ដោយ​ពពួក​អា​ម៉ី​ប Entamoeba Histolytica ដែល​មាន​ចំនួន ១០%​នៃ​ករណី​។​
  • បូស​ថ្លើម​ប្រភេទ Fungal ដែល​បង្កឡើង​ដោយ​ពពួក​មេរោគ​ផ្សិត Candida ហើយ​មាន​ចំនួន​មក​ដល់ ១០%​នៃ​ករណី​ផង​។​

​រោគសញ្ញា​ដែល​កើតមាន​ជា​ញឹកញាប់​បំផុត​នៃ​ជំងឺ​បូស​ថ្លើម​មានដូចជា​៖

  • ក្តៅខ្លួន​
  • គ្រុន​ញ៉ាក់​
  • ឈឺពោះ​ផ្នែក​ខាងលើ និង​ខាងស្តាំ​ង​
  • មិន​ឃ្លាន​អាហារ​
  • អស់កម្លាំង​
  • ក្អក​
  • ឈឺ​ចាក់​មក​ស្មា​ខាងស្តាំ​

​ការពិនិត្យ​លើ​រាងកាយ​

  • ការ​ក្តៅខ្លួន និង​ថ្លើម​រីក​ធំ គឺជា​សញ្ញា​ច្រើនតែ​កើត​មាន​ញឹកញាប់​បំផុត​
  • តឹង​នៅ​តំបន់​ចុងដង្ហើម​តិចតួច ដែល​អាច​ស្ទាប់​ប៉ះ ឬ​មិន​ប៉ះ​ដុំ​សាច់​
  • សម្លេង​ដកដង្ហើម​ថយ​ចុះ​នៅ​បាត​សួត​ខាងស្តាំ​
  • ស្តាប់លឺ​សួរ​ការ​កកឹត​លើ​ស្រោមសួត ឬ​សាច់​ថ្លើម​ដែល​វា​អាច​បណ្តាលមកពី​ការ​រលាក​សន្ទះ​សាច់ដុំ​ខ័ណ្ឌ​ចែក​ទ្រូង និង​ពោះ ឬ​រលាក Glisson Capsule​។​
  • ស្បែក​ទៅជា​លឿង​៕