ពេល​នៃ​ការ​ក្អួត ឬ​ចង្អោរ​អាច​បង្ហាញ​ពី​មូលហេតុ​។ នៅពេល​ដែល​កើតឡើង​រយៈពេល​ខ្លី​ក្រោយ​ញ៉ាំ​អាហារ​, ក្អួត ឬ​ចង្អោរ​អាច​បង្ហាញ​ពី​បញ្ហា​ផ្លូវចិត្ត ឬ​ដំបៅ​ក្រពះ​។ ការ​ក្អួត ឬ​ចង្អោរ​ពី​មួយ​ម៉ោង ទៅ​៨​ម៉ោង​ក្រោយ​អាហារ​អាច​បង្ហាញ​ពី​ការពុល​ចំណីអាហារ​។ ជំងឺ Foodborne អាច​មាន​រោគសញ្ញា​រយៈពេល​យូរ​។​


​មនុស្ស​ម្នាក់​ដែល​ធ្លាប់​មាន​អា​ការៈចង្អោរ គួរតែ​ទៅ​ជួប​គ្រូពេទ្យ​ឯកទេស​ប្រសិនបើ​វា​មាន​រយៈ​ច្រើន​ជាង​មួយ​សប្តាហ៍ ហើយ​ប្រសិនបើ​វា​អាច​ទៅ​រួច​នឹង​ការ​មាន​ផ្ទៃពោះ​នោះ​។ ជាធម្មតា ក្អួត​នឹង​បាត់​ទៅ​វិញ​អំឡុងពេល​៦​ទៅ​២៤​ម៉ោង និង​អាច​បាត់​ទៅ​វិញ​ដោយ​ការប្រើ​ថ្នាំ​នៅផ្ទះ​។​

អ្នក​គួរតែ​ទៅ​ជួប​នឹង​គ្រូពេទ្យ​ប្រសិនបើ​ការព្យាបាល​នៅផ្ទះ​មិន​មាន​ប្រសិទ្ធភាព​, សញ្ញា​នៃ​ការខ្វះ​ជាតិ​ទឹក​កើតមាន ឬ​ត្រូវ​បាន​ដឹងថា​មាន​បញ្ហា​នៃ​គ្រោះថ្នាក់​ក្បាល គឺ​បណ្តាល​អោយ​ក្អួត​នោះ​។​

សូម​យក​កូន​របស់​អ្នក ឬ​កុមារ​ក្រោម​អាយុ​៦៥​ឆ្នាំ​ទៅ​ជួប​នឹង​គ្រូពេទ្យ​ប្រសិនបើៈ​
– ក្អួត​លើសពី​២ ឬ​៣​ម៉ោង​
– មាន​រាគ​មក​ជាមួយ​
– សញ្ញា​នៃ​ការខ្វះ​ជាតិ​ទឹក​កើតមានឡើង​
– មាន​គ្រុនក្តៅ​លើសពី ៣៨​អង្សា​សេ​
– កូន​មិន​នោម​ក្នុង​រយៈពេល​៦​ម៉ោង​ហើយ​
​សូម​យក​កុមារ​លើស​ពី​អាយុ​៦​ឆ្នាំ​ទៅ​ជួប​នឹង​គ្រូពេទ្យ​ប្រសិនបើៈ​
– ក្អួត​មាន​រយៈពេល​មួយថ្ងៃ​
– រាគ​គួបផ្សំ​នឹង​ក្អួត​លើសពី​២៤​ម៉ោង​
– មាន​សញ្ញា​នៃ​ការខ្វះ​ជាតិ​ទឹក​
– មាន​គ្រុនក្តៅ​លើសពី​៣៨,៥​អង្សា​សេ​
– កូន​មិន​បាន​នោម​អស់​រយៈពេល​៦​ម៉ោង​

មនុស្សពេញវ័យ​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ប្រសិនបើ​ក្អួត​កើតមាន​លើស​ពី​មួយថ្ងៃ​, ឬ​ប្រសិនបើ​រាគ និង​ក្អួត​មាន​រយៈពេល​លើសពី​២៤​ម៉ោង ហើយ​ប្រសិនបើ​មាន​រោគសញ្ញា​នៃ​ការខ្វះ​ជាតិ​ទឹក​កម្រិត​មធ្យម​នោះ​។​

អ្នក​គួរតែ​ទៅ​ជួប​នឹង​គ្រូពេទ្យ​ភ្លាមៗ​ប្រសិនបើ​មាន​រោគសញ្ញា​ដូចខាងក្រោម​នេះ​៖
– ក្អួត​ឈាម​
– ឈឺ​ក្បាល​ខ្លាំង ឬ​ជា​ប់ក​
– ល្ហិតល្ហៃ​
– ភ័ណ្ឌច្រលំ​
– ថយ​ចុះ​ភាពរហ័សរហួន​
– ឈឺពោះ​ខ្លាំង​
– ក្អួត​ជាមួយនឹង​គ្រុនក្តៅ​លើសពី​៣៨,៥​អង្សា​សេ​
– មាន​ក្អួត គួបផ្សំ​នឹង​រាគ​
– ដង្ហើម និង​ជីពចរ​ដើរ​ញាប់​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង