ក្នុងពេលពិនិត្យលើរាងកាយ គ្រូពេទ្យនឹងពិនិត្យទៅលើសន្លាក់ដែលមានបញ្ហាយ៉ាងច្បាស់ ដើម្បីពិនិត្យរកមើលភាពតឹង, ហើម ឬក្រហម។ គាត់ក៏នឹងពិនិត្យទៅលើចលនារបស់សន្លាក់បន្ថែមទៀត។ គ្រូពេទ្យប្រហែលជាណែនាំអោយធ្វើតេស្តដោយថត និងតេស្តមួយចំនួនទៀត។
តេស្តដោយការថត
- ថតកាំរស្មីអ៊ិច៖ ឆ្អឹងខ្ចីមិនអាចមើលឃើញក្នុងរូបភាពហ្វីលកាំរស្មីអ៊ិចឡើយ ប៉ុន្តែការបាត់បង់ឆ្អឹងខ្ចីអាចរកឃើញបានតាមរយៈការរួមតូចនៃចន្លោះឆ្អឹងទាំងពីរក្នុងសន្លាក់។ កាំរស្មីអ៊ិចក៏ប្រហែលជាបង្ហាញជាបន្លាឆ្អឹងនៅជុំវិញសន្លាក់។ មនុស្សជាច្រើនបានថតកាំរស្មីអ៊ិចទៅលើស្ថានភាពជំងឺរលាកឆ្អឹងខ្ចីក្នុងសន្លាក់រួចហើយមុនពេលចេញជារោគសញ្ញា។
- Magnetic Resonance Imaging (MRI)៖ MRI គឺជាការប្រើប្រាស់រលកវិទ្យុសកម្ម និងដែនម៉ាញ៉េទិចដ៏ខ្លាំងក្លាមួយដើម្បីបង្កើតជារួបភាពឆ្អឹង និងជាលិការទន់ៗ ដូចជាឆ្អឹងខ្ចីបានយ៉ាងច្បាស់។ ការថតបែបនេះអាចមានប្រយោជន៍ក្នុងការកំណត់ថាអ្វីទៅជាមូលហេតុពិតប្រាកដនៃការឈឺចាប់របស់អ្នក។
តេស្តដោយមន្ទីរពិសោធន៍
ការវិភាគទៅលើឈាម ឬជាតិទឹកក្នុងសន្លាក់អាចជួយកំណត់បង្ហាញអំពីរោគវិនិច្ឆ័យបានដែរ។
- តេស្តឈាម៖ ការធ្វើតេស្តឈាមប្រហែលជាអាចធ្វើឡើងដើម្បីទាត់ចោលនូវមូលហេតុផ្សេងៗទៀតនៃការឈឺសន្លាក់ដែរ ដូចជាជំងឺរលាកសន្លាក់ Rheumatic ជាដើម។
- ការវិភាគទៅលើទឹកសន្លាក់៖ គ្រូពេទ្យប្រហែលជាប្រើម្ជុលដើម្បីបូមទឹកសន្លាក់ដែលមានបញ្ហានោះ។ បន្ទាប់នឹងត្រូវបញ្ជូនអោយមន្ទីរពិសោធន៍ដើម្បីពិនិត្យថាមានការរលាក ឬការបង្ករោគ, ឬជំងឺអ្វីផ្សេងទៀត៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855