នៅពេលដែលអ្នកមានជំងឺហឺត មានន័យថាផ្លូវដង្ហើមរបស់អ្នកទៅជាតូចង្អៀត និងមានសភាពហើម ។ ប្រការបែបនេះធ្វើអោយមានការផលិតសំបោរបន្ថែមច្រើន ហើយការដកដង្ហើមមានការពិបាក ។ រោគសញ្ញាដែលច្រើនតែកើតមានចំពោះជំងឺហឺតមាន ក្អក ដកដង្ហើមឮសូរដូចហួច និងដង្ហក ។ មនុស្សខ្លះទៀត មានរោគសញ្ញាមិនសូវធ្វើអោយមានការប៉ះពាល់ដល់ការងារប្រចាំថ្ងៃរបស់គេនោះទេ ។ ចំនែកអ្នកផ្សេងទៀត បែរជាមានបញ្ហាខ្លាំង ហើយមានការរំខាន់នដល់ការងារប្រចាំថ្ងៃរបស់គេទៅវិញ ។ ប្រសិនបើអ្នកមានជំងឺហឺតធ្ងន់ធ្ងរ អ្នកប្រហែលជាប្រឈមមុខនឹងការគំរាមគំហែងដល់ជីវិតដោយសារ ការហឺតម្តង់ៗ ។
កាលៈទេសៈខាងក្រោមនេះជាគន្លឹះដែលនាំអោយអ្នកទៅពិគ្រោះជាមួយគ្រូពេទ្យអំពីបញ្ហាជំងឺហឺត៖
– ប្រសិនបើអ្នកគិតថាអ្នកមានជំងឺហឺត៖ ប្រសិនបើអ្នកក្អកជាញឹកញាប់ ច្រើនជាងបីថ្ងៃ ឬមានរោគសញ្ញាផ្សេងៗទៀតរបស់ជំងឺហឺត អ្នកគួរតែទៅជួបជាមួយគ្រូពេទ្យទៅ ។ ការព្យាបាលជំងឺហឹតទាន់ពេលវេលា ពិសេសចំពោះកូនក្មេង ប្រហែលជាការពារការខូចខាត់សួតបានយូរ និងជួយអោយពួកគេកេចផុតពីស្ថានភាពលំបាកជាច្រើនបាន ។
– ដើម្បីតាមដាន់ជំងឺហឺតរបស់អ្នកបន្ទាប់ពីធ្វើរោគវិនិច្ឆ័យរួច៖ ប្រសិនបើអ្នកដឹងថាអ្នកមានជំងឺហឺត ចូរធ្វើការជាមួយគ្រូពេទ្យដើម្បីគ្រប់គ្រង់រោគសញ្ញារបស់វាអោយហើយ ។ ការគ្រប់គ្រង់ជំងឺហឺតបានល្អមិនអាចជួយអោយអ្នកមានអារម្មណ៍ធូស្បើយជារៀងរាល់ថ្ងៃក៏ពិតមែន ប៉ុន្តែវាក៏អាចបង្ការកំអោយមានការហឺតដែលគំរាមគំហែងដល់អាយុជីវិតអ្នកបានដែរ ។
– ប្រសិនបើអ្នកជំងឺហឺតរបស់អ្នកកាន់តែធ្ងន់ទៅៗ៖ ចូរធ្វើការទំនាក់ទំនង់នឹងគ្រូពេទ្យ ប្រសិនបើ ថ្នាំដែលអ្នកប្រើមិនអាចបំបាត់រោគសញ្ញា ឬត្រូវការថ្នាំសំរាប់ហឹតដើម្បីបំបាត់រោគសញ្ញាអោយកាន់តែលឿន ។ មិនត្រូវព្យាយាមដោះស្រាយបញ្ហាតាមរយៈការប្រើថ្នាំកាន់តែច្រើន ដោយគ្មានការព្រឹក្សាជាមួយគ្រូពេទ្យឡើយ ។ ការប្រើថ្នាំជំងឺហឺតច្រើនពេកអាចបង្កអោយមានផលប៉ះពាលច្រើន ហើយអាចនឹងធ្វើអោយការហឺតរបស់កាន់តែធ្ងន់ធ្ងរថែមទៀត ។
– រំលឹកដល់ការព្យាបាលរបស់អ្នក៖ ដោយសារតែជំងឺហឺតមានការប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ ចូរអ្នកធ្វើការពិគ្រោះជាមួយគ្រូពេទ្យអោយបានទៀងទាត់ ដើម្បីពិភាក្សាអំពីរោគសញ្ញា និងផ្លាស់ប្តូរការព្យាបាលប្រសិនបើករណីចាំបាច់ ។
ពេលដែលត្រូវព្យាបាលជាបន្ទាន់
ជំងឺហឺតដែលធ្ងន់ធ្ងរអាចធ្វើអោយមានការគំរាមគំហែងដល់ជីវិតអ្នកជំងឺ ដូច្នេះចូរសហការណ៍ជាមួយគ្រូពេទ្យអោយបានទាន់ពេលវេលា ដើម្បីធ្វើការកំនត់ថាតើត្រូវធ្វើអី្វ ឬត្រូវព្យបាលយ៉ាដូចម្តេចនៅពេលដែលមានរោគសញ្ញាធ្ងន់ធ្ងរកើតមាន ។ ប្រសិនបើថ្នាំសំម្រាប់បំបាត់រោគសញ្ញារបស់អ្នកដែលធ្លាប់តែមានប្រសិទ្ធិភាពលឿន មិនមានប្រសិទ្ធភាព នៅពេលមានការហឺតធ្ងន់ធ្ងរ ចូរស្វែងរកសេវាសង្គ្រោះបន្ទាន់ ភ្លាមទៅ ។ រោគសញ្ញានៃជំងឺហឺតដែលត្រូវការការព្យាបាលជាបន្ទាន់មាន៖
– ដង្ហើមដកកាន់តែពិបាកខ្លាំងមួយរំពេច ឬដកដង្ហើមឮដូចហួច
– មិនមានការធូរស្រាលសោះនៅពេលប្រើថ្នាំបំបាត់រោគសញ្ញាដែលមានប្រសិទ្ធិភាពលឿនហើយ (Albuterol) ។
– ពិបាកដកដង្ហើមនៅពេលដែលធ្វើសកម្មភាពរៀងកាយតិចតួចក៏ដោយ៕