ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំខាល
បុគ្គលដែលកើតក្នុងឆ្នាំខាល ឆ្នាំនេះ មានការប្រែប្រួលខ្លាំង ដោយធ្វើឲ្យគេខ្វះលុយជាខ្លាំង។ ប៉ុន្តែក្នុងឆ្នាំក្រោយវិញ នឹងមានគេតាមជួយច្រើនណាស់ ដោយធ្វើឲ្យទ្រព្យអាចចូលមកធ្វើឲ្យគេសប្បាយចិត្តជាខ្លាំង។
ឆ្នាំថោះ
អ្នកដែលកើតក្នុងឆ្នាំថោះ ឆ្នាំនេះ មុខរបរអាចជួបនឹងបញ្ហាច្រើន ដោយធ្វើឲ្យលុយចេញច្រើនជាងចូល។ ប៉ុន្តែក្នុងឆ្នាំក្រោយ នឹងអាចក្លាយជាអ្នកមានយ៉ាងងាយ ព្រោះលុយចាប់ផ្តើមចូលមកច្រើនណាស់ ទប់មិនឈ្នះនោះទេ។
ឆ្នាំរកា
មនុស្សដែលកើតក្នុងឆ្នាំរកា ក្នុងឆ្នាំនេះ មុខរបរពិបាកនឹងជោគជ័យបន្តិច ព្រោះជួបនឹងឧបសគ្គច្រើន។ ប៉ុន្តែចាប់ពីឆ្នាំក្រោយ ទ្រព្យចូលមិនចេះឈប់សោះ ដោយចូលមកណែនឃ្លាំង គ្មានកន្លែងសម្រាប់ទុកនោះទេ៕