Join with Health.com.kh on Telegram

ភាគច្រើននៃពួកយើងគិតថាអ្នកផលិតថ្នាំជក់បានបន្ថែមជាតិនីកូទីនដោយចេតនាចូលទៅក្នុងផលិតផលរបស់ពួកគេ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែតាមពិតទៅជាតិនីកូទីន គឺជាថ្នាំសំលាប់សត្វល្អិតដែលត្រូវបានប្រើប្រាស់ដោយអ្នកដាំថ្នាំជក់ដើម្បីបំពុលសត្វល្អិត និងសត្វតូចៗដទៃទៀតដែលស៊ីស្លឹកថ្នាំជក់។ ទោះជាយ៉ាងណាវាបង្កផលប៉ះពាល់អាក្រក់ដូចគ្នាចំពោះសុខភាពមនុស្ស។ នីកូទីនជាសារធាតុគីមីគ្រោះថ្នាក់បំផុតមួយចំពោះសុខភាពក្នុងចំណោមសារធាតុគីមីច្រើនជាង ៤ ពាន់ប្រភេទដែលអ្នកជក់បារីបានស្រូបចូល។ ការស្រូបយកនូវសារធាតុនេះ​បង្កឲ្យកើតមានជំងឺគួរឱ្យព្រួយបារម្ភជាច្រើនប្រភេទ រួមបញ្ចូលទាំង ជំងឺ​រលាកទងសួតរ៉ាំរ៉ៃ ជំងឺហឺត និងជំងឺមហារីកសួត។ ប៉ុន្តែកុំបារម្ភ! អ្នកអាចបន្សាប ឬកាត់បន្ថយជាតិនីកូទីនបានដោយគ្រាន់តែទទួលទានអាហារនិងភេសជ្ជៈដែលវេបសាយសុខភាព Health.com.kh បង្ហាញខាងក្រោមនេះ ៖

១. ទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ជាប្រចាំ

ទឹកធម្មតាអាចជួយកម្ចាត់ ឬបន្សាបសឹងតែគ្រប់ប្រភេទនៃជាតិពុលគ្រោះថ្នាក់ និងសារធាតុគីមីចេញពីក្នុងរាងកាយ រួមបញ្ចូលទាំងជាតិនីកូទីន។ ទឹកជួយបំបែកសមាសធាតុពុលគ្រោះថ្នាក់ទាំងនោះ ដូច្នេះរាងកាយអាចកម្ចាត់ចេញបានកាន់តែមានប្រសិទ្ធភាព។ ដើម្បីជាការប្រសើរចូរទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ប្រមាណ ២លីត្រក្នុងមួយថ្ងៃៗជាប្រចាំ។

២. បង្កើនការទទួលទានបន្លែផ្លែឈើស្រស់

ជាពិសេសបន្លែផ្លែឈើដែលមានផ្ទុកសម្បូរទៅដោយវីតាមីន C។ ក្រៅពីជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ វីតាមីន C ក៏មានលក្ខណៈសម្បត្តិជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលបំផុតមួយប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរី ព្រមទាំងជាតិពុលផ្សេងៗក្នុងរាងកាយទាំងមូលទៀតផង។ អ្នកក៏គួររួមព្យាយាមរួមបញ្ចូលបន្លែប្រភេទ cruciferous ដូចជាផ្កាខាត់ណា, ប្រូខូលី ឬផ្កាខាត់ណាខៀវ និងស្ពៃក្ដោបចូលក្នុងរបបអាហារប្រចាំថ្ងៃផងដែរ។

៣. កុំរំលងការ៉ុត

ជាតិនីកូទីននៅពេលស្រូបចូលអាចជ្រាបដល់ខួរក្បាល ប្រព័ន្ធសសៃឈាម និងស្ថិតក្នុងរាងកាយរយៈពេលយូរដែលធ្វើឱ្យខូចខាត់ដល់ស្បែកថែមទៀត។ ទោះជាយ៉ាងណា ទឹកការ៉ុតអាចជួយទប់ស្កាត់ប្រឆាំងនឹងផលប៉ះពាល់អវិជ្ជមាននេះបានយ៉ាងប្រសើរ! ការ៉ុតមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗដូចជា វីតាមីន A វីតាមីន C វីតាមីន K និងវីតាមីន B ដែលជួយកម្ចាត់ជាតិនីកូទីនចេញពីក្នុងរាងកាយ។

៤. រួមបញ្ចូលខ្ទឹមសក្នុងរបបអាហារប្រចាំថ្ងៃ

មានប្រសិទ្ធភាពកាត់បន្ថយជាតិនីកូទីនក្នុងសួត ហើយក៏កម្ចាត់ជាតិខ្លាញ់ក្នុងឈាមផងដែរ។ លក្ខណៈសម្បត្តិអង់ទីប៊ីយូទិកនៃខ្ទឹមសជួយបន្សាបជាតិពុលផ្សេងៗចេញពីប្រព័ន្ធភាពស៊ាំ។ វាក៏បង្កើនការផលិតអង់ស៊ីមបន្សាបជាតិពុលក្នុងរាងកាយដែលអាចច្រោះជាតិនីកូទីនបានយ៉ាងប្រសើរថែមទៀត

៥. រៀនទទួលទានតែខ្ញី

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងខ្ញីដែលចិញ្ច្រាំ ឬកិនម៉ដ្ឋ ១ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅ ១ពែងសម្រាប់រយៈពេលពី ២ ទៅ ៣នាទី។ បន្ទាប់មកសឹមត្រងកាកខ្ញីចេញ និងបន្ថែមទឹកក្រូចឆ្មារស្រស់ ១ស្លាបព្រាកាហ្វេចូល។ ទទួលទានឱ្យបានពី ២ ទៅ ៣ដងក្នុងមួយថ្ងៃ។ ខ្ញីល្អណាស់សម្រាប់កម្ចាត់ជាតិពុលក្នុងរាងកាយតាមរយៈលក្ខណៈសម្បត្តិប្រឆាំងការរលាកនិងសារធាតុប្រឆាំងអុកស៊ីតកម្មដែលវាមានផ្ទុក។

៦. តែរុក្ខជាតិមួយចំនួនក៏ល្អសម្រាប់បន្សាបជាតិពុលក្នុងរាងកាយផងដែរ

ដើម្បីកម្ចាត់សមាសធាតុពុលគ្រោះថ្នាក់ដែលបន្សល់ពីការជក់បារី ចូរព្យាយាមទទួលទានតែរុក្ខជាតិមួយចំនួនដូចជាតែផ្កា Chamomile និងតែផ្កាម្លិះជាដើមដែលអាចផ្ដល់សារធាតុប្រឆាំងអុកស៊ីតកម្មដល់រាងកាយ៕