Join with Health.com.kh on Telegram

ឆ្អឹង​របស់​អ្នក​គឺជា​សារី​រាង្គ​មួយ​ប្រភែទ​ដែល​អាច​ដុះ​ថ្មី​ឡើងវិញ​ម្តង​ហើយ​ម្តងទៀត​បាន​ពេល​ដែល​បាក់​។ នៅ​ពេល​អ្នក​នៅ​ក្មេង រាងកាយ​បង្កើត​ឆ្អឹង​បាន​លឿន​ជាង​ឆ្អឹង​ចាស់​ដែល​បាន​បាក់ ហើយ​ទំហំ​ឆ្អឹង​ក៏​ធំ​ជាង​មុន​ដែរ​។ មនុស្ស​ភាគច្រើន​ឈានដល់​ទំហំ​ឆ្អឹង​លូតលាស់​ខុពស់បំផុត​គឺ​នៅ​ពេល​អាយុ ២០​ឆ្នាំ​។ នៅពេល​អាយុ​កាន់តែច្រើន ទំហំ​ឆ្អឹង​នឹង​ត្រូវ​បាត់​បាត់បង់​លឿន​ជាង​វា​បង្កើត​ថ្មី​ទៅវិញ​។​

​របៀប​ដែល​អ្នក​អាច​កើត​ជា​ជំងឺ​ពុក​ឆ្អឹង​បាន​អាស្រ័យ​ទៅលើ​ទំហំ​ឆ្អឹង​ដែល​អ្នក​មាន​កាលពី​នៅ​យុវវ័យ​។ កាលណា​ទំហំ​ឆ្អឹង​របស់​អ្នក​លូតលាស់​ធំ​ប៉ុណ្ណា ទំហំ​ឆ្អឹង​ដែល​ត្រូវ​ស្តុក​ទុក​កាន់តែច្រើន ហើយ​ទំនង​ជា​ង​កើត​មាន​ជំងឺ​ពុក​ឆ្អឹង​តិចតួច​ដែរ​ពេល​អាយុ​ច្រើន​។​

​ក្រៅពីនេះ​នៅ​តែ​មាន​បញ្ហា​មួយចំនួនទៀត​ដែលនាំអោយ​មាន​ជំងឺ​ពុក​ឆ្អឹង​បាន​ដែរ​ដូចជា​៖

​ស្ត្រី​មាន​អ័រម៉ូន Estrogen ទាប​
​ការបាត់បង់​ទំហំ​ឆ្អឹង​ក្រោយពី​ស្ត្រី​ម្នាក់​រ៉ាំ​ង​រដូវ​ហើយ តែងតែ​ទាក់ទង​នឹង​ការថយចុះ​យ៉ាង​លឿង​នៃ​អ័រម៉ូន Estrogen ។ យូរៗ​ទៅ ការ​ប្រឈម​នឹង​ជំងឺ​ពុក​ឆ្អឹង និង​ឆ្អឹង​បាក់​នឹង​កើតឡើង​នៅ​ពេល​ស្ត្រី​អាយុ​កាន់តែច្រើន​។ ស្ត្រី​វ័យក្មេង​ដែល​ឈប់​មក​រដូវ​ដូចជា ស្ត្រី​ហាត់​កីឡា​អត្តពលកម្ម ឬ​ឧស្សាហ៍​ដេក​មិន​លក់​ក៏​មាន​ការ​រំខាន​ទៅលើ​ភាព​មាំ​របស់​ឆ្អឹង​នេះ​។​

​ការវះកាត់​ក្រពេញ​អូវ៉ែ​ទាំង​ពីរ​ចោលក៏​ប្រហែល​ជា​បង្កអោយមាន​ជំងឺ​ពុក​ឆ្អឹង និង​បាត់បង់​ទំហំ​ឆ្អឹង​បានដែរ​។ ក្នុង​ការសិក្សា​មួយ​បានអោយដឹងថា ការវះកាត់​ប្រភេទ​នេះ​បណ្តាល​អោយ​មាន​ការបាក់​ឆ្អឹងសន្លាក់​ត្រគៀក​, ឆ្អឹងខ្នង និង​ម្រាមដៃ​ខ្ពស់​រហូតដល់ ៥៤​ភាគរយ​នៃ​ស្ត្រី​ក្រោយ​រ៉ាំ​រដូវ​រួច​។​

​បុរស​ដែល​មាន​អ័រម៉ូន Testosterone ទាប​
​បុរស​ត្រូវការ​ទាំង​អ័រម៉ូន Testosterone និង Estrogen ដើម្បី​អាច​មាន​ឆ្អឹង​សុខភាព​ល្អ​បាន​។ នោះ​ដោយសារតែ​បុរស​ត្រូវបំលែង​អ័រម៉ូន Testosterone ទៅជា Estrogen ដើម្បី​ការពារ​ឆ្អឹង​។​

​បញ្ហា​អតុល្យភាព​អ័រម៉ូន​ផ្សេងៗ​ទៀត​
​អ័រម៉ូន​ផ្សេងៗ​ទៀត​ជាច្រើន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការសម្របសម្រួល​ភាព​មាំ​របស់​ឆ្អឹង​ដូចជា អ័រម៉ូន Parathyroid និង​អ័រម៉ូន​លូតលាស់​។ វា​ជួយ​រៀបចំ​ផែនកា​រថា​ឆ្អឹង​ត្រូវការ​ជាតិ​កាលស្យូម​ច្រើន​ប៉ុណ្ណា ហើយ​ពេល​ណា​ដែល​ត្រូវ​បង្កើន​ទំហំ​ឆ្អឹង និង​បំបែក​ឆ្អឹង​។​

​ប៉ុន្តែ​ការ​ដែល​មាន​អ័រម៉ូន Parathyroid ច្រើនពេក អាច​នាំអោយ​បាត់បង់​ជាតិ​កាលស្យូម​ចេញ​ឆ្អឹង និង​បញ្ចេញ​ទៅតាម​ទឹកនោម​។ ហើយ​នៅ​ពេល​អ្នក​អាយុ​កាន់តែច្រើន រាងកាយ​នឹង​ផលិត​អ័រម៉ូន​លូតលាស់​កាន់តែ​តិច សម្រាប់​ធ្វើ​អោយ​ឆ្អឹង​រឹងមាំ​។​

​កង្វះ​ជាតិ​កាលស្យូម​
​បើ​គ្មាន​កាលស្យូម​ទេ អ្នក​មិន​អាច​បង្កើត​ឆ្អឹង​ថ្មី​ក្នុងពេល​ឆ្អឹង​ត្រូវ​ការលូតលាស់​បានទេ​។ ឆ្អឹង​គឺជា​ត្រូវការ​រស់​ដោយ​សារជាតិ​រ៉ែ​ពីរ​ប្រភេទ​នោះ​គឺ​កាលស្យូម និង​ផូស្វ័រ​។ អ្នកត្រូវការ​កម្រិត​កាលស្យូម​ក្នុង​ឈាម​នៅ​នឹង ចាប់តាំងពី​សារី​រាង្គ​ជា​ច្រើន​របស់​អ្នក​ជា​ពិសេ​ស​បេះដូង​, សាច់ដុំ​, និង​សរសៃប្រសាទ​ពឹងផ្អែក​លើ​កាលស្យូម​។ នៅពេល​សារី​រាង្គទាំង​នេះ​ត្រូវការ​កាលស្យូម វា​នឹង​ទាញ​ជាតិ​កាលស្យូម​នោះ​ចេញពី​ឆ្អឹង​វិញ​។ ការ​ដែល​ដំណើរការ​នេះ​កើតឡើង​យូរៗ​ទៅ អ្នកនឹង​បាត់បង់​ជាតិ​រ៉ែ​សម្រាប់​សង់​ឆ្អឹង​ចេញពី​ឆ្អឹង ពេល​នោះ​ឆ្អឹង​នឹង​អាច​ពុកផុយ​បាន​។​

​កង្វះ​វីតាមីន D
​ការ​ដែល​មាន​វីតាមីន D តិចតួច​អាច​នាំអោយ​ឆ្អឹង​ខ្សោយ និង​ឆាប់​បាត់បង់​កំហាប់​ឆ្អឹង​បាន​។ វីតាមីន D​ដែល​សកម្ម​មានឈ្មោះ​ថា Calcitriol ដែល​មាន​សភាព​ដូចគ្នា​នឹង​អ័រម៉ូន​ជាង​វីតាមីន​ទៅទៀត​។ វីតាមីន D ជួយ​អោយ​រាងកាយ​បឺត​ស្រូប និង​ប្រើប្រាស់​កាលស្យូម​បាន​៕​