ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំវក
បុរសដែលរៀបការជាមួយនឹងនារីឆ្នាំវក នឹងមានទ្រព្យសម្បូរហូរហៀរណាស់។ ជាពិសេស បើស្វាមីជាឆ្នាំម្សាញ់វិញ រឹតតែមានលុយច្រើនចូលមក ដោយអាចក្លាយជាសេដ្ឋីគ្រប់ពេលតែម្តង។
ឆ្នាំមមី
ប្រសិនជានារីដែលកើតក្នុងឆ្នាំមមី រៀបការជាមួយបុរសដែលកើតក្នុងឆ្នាំមមែ គឺជាគូដែលល្អណាស់ ដោយអាចទទួលបានទ្រព្យធំក្រោយពេលដែលរៀបការរួច។ ជាពិសេស ប្តីប្រពន្ធក៏អាចរស់នៅចុះសម្រុងនឹងគ្នាដែរ។
ឆ្នាំរោង
នារីឆ្នាំរោង រៀបការជាមួយបុរសឆ្នាំជូត គឺល្អបំផុត។ ក្រោយពេលដែលរៀបការរួច អាចប្រើលុយតូចបង្កើតបានជាលុយធំ។ ជាហេតុដែលធ្វើឲ្យគេអាចរស់នៅប្រកបដោយសុភមង្គលតែម្តង៕