Join with Health.com.kh on Telegram

​នៅពេល​ដែល​កូន​គ្រុនក្តៅ​ម្តងៗ អ្នក​ត្រូវ​តែ​ស្វែងរក​ចំណី​ឲ្យគេ​ញ៉ាំ​ឲ្យបាន​ត្រឹមត្រូវ ទើប​វា​មិន​អាច​ធ្វើឲ្យ​កូនឈឺ​កាន់តែ​ធ្ងន់ ដូចនេះ​តើ​គួរតែ​ឲ្យ​កូនបរិភោគ​អ្វី​ទៅ​?

  1. ​នៅពេល​ដែល​កូន​គ្រុ​នក្តៅ ហើយ​កម្តៅ​ថយចុះ កូន​នឹងមាន​អាការៈ​បែកញើស​យ៉ាងច្រើ​ន ជា​ហេតុ​ដែល​ធ្វើឲ្យ​កូនបាត់បង់​ជាតិ​ទឹក​ក្នុងខ្លួន នោះ​វា​នឹង​ធ្វើឲ្យ​កម្តៅ​កូនឡើង​កាន់តែ​ខ្ពស់ ដូចនេះ​អ្នក​ត្រូវ​តែ​ឲ្យ​កូន​ផឹកទឹក​ឲ្យបាន​ច្រើន ទើប​ល្អ​ចំពោះ​ជំងឺ​គេ​។​
  2. ​នៅពេល​ដែល​កូន​ឈឺ នោះ​ពោះវៀន​គេ​នឹង​អាច​ប្រែជា​ខ្សោយ ដូចនេះ​អ្នក​មិនគួរឲ្យ​គេ​បរិភោគ​អាហារ​ដែល​មិន​ងាយ​រំលាយ​ដូចជា ៖ អាច​ហារ​ដែល​ផលិត​ពី​ទឹកដោះគោ ឬ​មាន​ប្រូតេអ៊ីន​ខ្ពស់​ឡើយ ហើយ​អ្នក​គួរតែ​ឲ្យគេ​ញ៉ាំ​តិច ប៉ុន្តែ​បែងចែក​ជា​ច្រើន​ពេល ដោយ​មិន​ត្រូវឲ្យ​គេ​បរិភោគ​អាហារ​ដែល​មា​ន​ខ្លាញ់​ច្រើន និង​ផ្អែម​ពេក​ទេ ហើយ​អាហារ​ដែល​ល្អ​ចំពោះ​កូន​គឺ​បបរ​។​
  3. ​អ្នក​ក៏​អាច​កិន​ទឹក​ផ្លែឈើ​ស្រស់​ឲ្យ​កូន​ផឹក​ដែរ ដើម្បី​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​កូន និង​វីតាមីន​C នោះ​កូន​នឹង​ឆាប់​ជា​ដោយសារតែ​វីតាមីន និង​ទឹក​នេះ​អាច​ធ្វើឲ្យ​អាការៈ​កូនធូរស្រាល​ជាង​មុនបាន​។​
  4. ​ប្រសិន​ជា​កូន​គ្មាន​ជំងឺ​រាករូស ឬ​ហើមពោះ អ្នក​អាចឲ្យ​គេ​បរិភោគ​អាហារ​មួយ​ចំនួ​ន​ដូចជា ៖ ពពួក​សណ្តែក ត្រី សាច់ និង​ស៊ុត​ជាដើម ព្រោះ​វា​សុទ្ធតែ​ជា​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព​កូន​។​
  5. ​ក្រោយពេល​ដែល​កូន​មាន​រសជាតិ​ក្នុងការ​បរិភោគ​អាហារ​ផ្សេងៗ អ្នក​អាចឲ្យ​គេ​ផឹក​ទឹកដោះគោ​ស្រស់ ឬ​ផលិតផល​ដែល​ធ្វើ​ពី​ទឹកដោះគោ​បាន ដើម្បី​ផ្តល់​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​ដល់​រាងកាយ​កូន​អ្នក​បាន នោះ​កូន​នឹង​កាន់តែ​ឆាប់​ជា​សះស្បើយ​ដោយ​មិនបាច់​ផឹក​ថ្នាំ​ច្រើន​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​កូន​៕