Join with Health.com.kh on Telegram

មិនត្រឹមតែឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែភេសជ្ជៈមួយចំនួនដែលផ្សំឡើងពីបន្លែផ្លែឈើធម្មជាតិអាចផ្ដល់អត្ថប្រយោជន៍ល្អចំពោះសុខភាពនិងជួយឱ្យស្រកទម្ងន់ថែមទៀតផង។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)  ថាតើភេសជ្ជៈទាំងនោះមានអ្វីខ្លះ? ហើយមានរបៀបធ្វើបែបណា? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព  Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តភេសជ្ជៈបែបធម្មជាតិដែលជួយសម្រកទម្ងន់និងសម្អាតជាតិពុលពីក្នុងរាងកាយ ៖

១. រូបមន្តផ្សំឡើងពីតែបៃតងនិងក្រូចឆ្មារ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងតែបៃតង ១ថង់ ឬកញ្ចប់តូចក្នុងទឹកក្ដៅដាំពុះ ១ពែង។ រងចាំសម្រាប់រយៈពេល ៥នាទីសិន សឹមយកកញ្ចប់តែចេញ និងបន្ថែមទឹកក្រូចឆ្មារស្រស់ ១ចំណិតចូល។ កូរឱ្យសព្វ សឹមទទួលទានឱ្យទាន់នៅក្ដៅឧណ្ហ។

២. រូបមន្តផ្សំឡើងពីទឹកឃ្មុំ, ទឹកក្រូចឆ្មារស្រស់ និងខ្ញី

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកម្ដៅទឹក ១កែវ ប៉ុន្តែកុំឱ្យដល់ពុះ។ បន្ទាប់មកសឹមបន្ថែមខ្ញីប្រវែង ១សង់ទីម៉ែត្រដែលបានបុក ឬដំម៉ដ្ឋរួច ព្រមជាមួយទឹកក្រូចឆ្មារស្រស់ម្ខាង, ទឹកឃ្មុំ ១ស្លាបព្រាបាយចូលក្នុងទឹកដែលកម្ដៅរួចក្ដៅឧណ្ហៗ។ កូរឱ្យសព្វ សឹមទទួលទានឱ្យទាន់ក្ដៅឧណ្ហៗ។

៣. រូបមន្តផ្សំឡើងពីក្រូចឆ្មារ និងត្រសក់

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកាត់ក្រូចឆ្មារ ១ ផ្លែ និងត្រសក់ ១ផ្លែជាបន្ទះៗ។ បន្ទាប់មកចាក់ចូលទៅក្នុងទឹកឆ្អិន ឬទឹកសុទ្ធចំនួន ១ ថូ និងបន្ថែមស្លឹកជីអង្កាមប៉ុន្មានស្លឹក ព្រមជាមួយអំបិល ១ចិបចូល។ ទទួលទានភេសជ្ជៈនេះម្ដងបន្តិចៗពេញមួយថ្ងៃជាការស្រេច។

៤. រូបមន្តផ្សំឡើងពីក្រូចនិងការ៉ុត

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចិតសំបកក្រូចនិងការ៉ុត ១ផ្លែចេញឱ្យស្អាត រួចចាប់ផ្ដើមហាន់ ឬកាត់វាជាដុំៗតូចៗ ហើយចាក់ចូលក្នុងម៉ាស៊ីនកិនក្រឡុក។ បន្ទាប់មកបន្ថែមទឹកឃ្មុំ ១ស្លាបព្រាបាយ និងទឹកឆ្អិនបន្តិចចូល រួចសឹមចុចម៉ាស៊ីនកិនក្រឡុកជាការស្រេច។ អ្នកអាចបន្ថែមទឹកកកចូលមុនពេលទទួលទានក៏បាន៕