ការសិក្សាស្រាវជ្រាវថ្មីមួយបានបញ្ជាក់ថា ការដេកថ្ងៃយ៉ាងតិច៤៥នាទីអាចជួយកាត់បន្ថយសម្ពាធឈាម និងជួយការពារបេះដូងក្នុងចំណោមមនុស្សដែលមានភាពតានតឹងផ្នែកអារម្មណ៍។
សេចក្តីរាយការណ៍ព័ត៌មានបរទេសបានរាយការណ៍កាលពីដើមខែមីនាថាការរកឃើញនេះគឺបានមកពីការសិក្សាទៅលើនិស្សិតសាកលវិទ្យាលយ័ដែលមានសុខភាពល្អចំនួន៨៥នាក់, ដែលត្រូវបានចែកជា២ក្រុម។ មួយក្រុមគឺបានគេងសំរាកក្នុងរយៈពេល១ម៉ោងនៅពេលថ្ងៃ និងមួយក្រុមទៀតមិនបានគេងសោះនូវពេលថ្ងៃ។ ទាំងពីរក្រុមត្រូវបានធ្វើតេស្តភាពតានតឹងអារម្មណ៍។
សម្ពាធឈាម និងសង្វាក់បេះដូង(បេះដូងលោត) បានកើនឡើងចំពោះក្រុមទាំងពីរនៅពេលពួកគេធ្វើតេស្តភាពតានតឹងអារម្មណ៍។ ប៉ុន្តែគេសង្កេតឃើញថា ក្រុមនិស្សិតដែលបានគេងពេលថ្ងៃយ៉ាងតិច៤៥នាទីនោះ គឺមានសម្ពាធឈាមទាប ជាងក្រុមនិស្សិតដែលមិនបានគេងនៅពេលថ្ងៃសោះ ក្រោយពីបានធ្វើតេស្តភាពតានតឹងអារម្មណ៍។
អ្នកស្រាវជ្រាវពីរនាក់គឺ Ryan Brindle និង Sarah Conklin នៅមហាវិទ្យាលយ័ Allegheny បានសរសេរថា, ការរកឃើញរបស់ពួកយើងស្នើអោយមានការគេងនៅពេលថ្ងៃព្រោះការគេងនេះវាធ្វើអោយមានអត្ថប្រយោជន៍ដល់សរសៃឈាម និងបេះដូង។
ពួកគេបាននិយាយថា ការស្រាវជ្រាវតទៅមុខទៀតគឺចាំបាច់ក្នុងការរកអោយឃើញយន្តការដែលថាការគេងពេលថ្ងៃនាំអោយមានសុខភាពល្អដល់សរសៃឈាមបេះដូង។
ដេកថ្ងៃក៏ត្រូវបានគេដឹងផងដែរថាជួយបង្កើនការចងចាំនិងកាត់បន្ថយភាពតានតឹងងារម្មណ៍ព្រមទាំងបង្កើនប្រសិទ្ឋភាពការងារ ៕