ការទល់ទឹកនោមមានន័យថា អ្នកមិនអាចបញ្ចេញទឹកនោមពីផ្លោកនោមអស់ ឬនោមបានតែបន្តិចបន្តួច។ ការឈឺចាប់ដោយសារតែការទល់ទឹកនោមមានន័យថា អ្នកមិនអាចចាប់ផ្តើមនោមបានតែម្តង ឬបើសិនជាអ្នកអាចនោមបានមែន វាក៏មិនអាចនោមបានអស់ដែរ។
រោគសញ្ញារបស់អាការៈទល់ទឹកនោមនេះមានដូចជា៖
- ពិបាកក្នុងការចាប់ផ្តើមនោម
- ពិបាកនោមអោយអស់ទឹកនោមពីក្នុងផ្លោកនោម
- ទឹកនោមបាញ់ចេញខ្សោយ
- នោមតិច
- មានអារម្មណ៍ដូចជានោមមិនអស់ទឹកនោមពីក្នុងផ្លោកនោម
- សម្ពាធក្នុងពោះកើនឡើង
- មិនសូវចង់នោម
- ពេលនោមត្រូវការប្រឹងដើម្បីអាចចេញទឹកនោមពីផ្លោកនោមបាន
- នោមញឹក
- នោមពេលយប់ (ភ្ញាក់ពីដេកច្រើនជាងពីរដង)៕