ការរស់នៅក្នុងសង្គមរមែងតែងតែត្រូវតែមានទំនាក់ទំនងជាមួយអ្នកដទៃ ទើបអ្នកអាចប្រកបរបររកស៊ីបានងាយស្រួល។ ដូចនេះតើអ្នកអាចធ្វើអ្វីខ្លះដើម្បីអាចសាងទំនាក់ទំនងបាននោះ?

1. ដំបូងនៅពេលដែលអ្នកជួបនិយាយជាមួយអ្នកដទៃ អ្នកត្រូវតែចេះរករឿងផ្សេងៗមកនិយាយគ្នា ធ្វើយ៉ាងណាឱ្យគេចាប់អារម្មណ៍និងពេញចិត្តនឹងអ្នក នោះគេនឹងអាចពិចារណារកស៊ីជាមួយអ្នកបាននៅពេលដែលគេចង់ធ្វើការរកស៊ី។

2. នៅពេលដែលនិយាយជាមួយគេ អ្នកមិនត្រូវនិយាយតែខ្លួនឯងទេ ហើយក៏មិនត្រូវនិយាយកាត់ប្រសាសន៍អ្នកដទៃដែរ ជាងនេះទៅទៀតត្រូវតែផ្តោតអារម្មណ៍ស្តាប់ ទើបពេលដែលគេសួរអ្នក អ្នកអាចឆ្លើយតបបាន។

3. អ្នកត្រូវតែប្រើពាក្យសម្តីសមរម្យនិងចេះគោរពអ្នកដទៃ មិនត្រូវនិយាយឈ្លើយនោះទេ។

4. នៅពេលដែលនិយាយជាមួយអ្នកដទៃ អ្នកត្រូវតែផ្តល់សិទ្ធឱ្យគេនិយាយមុន ព្រោះនេះជាសុជីវធ៌មម៉្យាងដែលអ្នកត្រូវតែមានក្នុងខ្លួន និងត្រូវតែចងចាំជានិច្ច។ ដូចនេះ អ្នកគួរតែអនុវត្តតាមវិធី៤ខាងលើនេះ ដើម្បីអាចរក្សាទំនាក់ទំនងល្អជាមួយអ្នកដទៃ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង