រោគសញ្ញារបស់ជំងឺស្អូចច្រើនតែមានលក្ខណៈស្រាល និងពិបាកកត់សម្គាល់ណាស់ ជាពិសេសលើកុមារតែម្តង។ បើសិនជារោគសញ្ញាមានមែន ជាទូទៅវានឹងកើតមាននៅចន្លោះពីរ ទៅបីសប្តាហ៍ក្រោយពីប៉ះពាល់នឹងវីរុសនោះរួច។
- ក្តៅខ្លួនតិចតួច ៣៨,៩អង្សា ឬតិចជាងនេះ
- ឈឺក្បាល
- ហៀរសំបោរ ឬតឹងច្រមុះ
- ហើមកូនកណ្តុរនៅផ្នែកខាងក្រោមនៃលលាក្បាល, កខាងក្រោយ និងក្រោយត្រចៀក
- កន្ទួលពណ៌ផ្កាឈូកចាប់ផ្តើមកើតមាននៅលើមុខ និងរាលដាលយ៉ាងលឿនទៅលើទ្រូង បន្ទាប់មកដៃ និងជើង
- ឈឺសន្លាក់ ជាពិសេសក្មេងស្រីៗ
ពេលជួបគ្រូពេទ្យ
ចូរពិគ្រោះជាមួយគ្រូពេទ្យបើសិនជាអ្នកគិតថា អ្នក ឬកូនបានប៉ះពាល់នឹងជំងឺស្អូច ឬមានរោគសញ្ញាដូចខាងលើ។
បើសិនជាអ្នកកំពុងតែមានបំណងចង់មានផ្ទៃពោះ ចូរពិនិត្យមើលកំណត់ហេតុថាមានការចាក់វ៉ាក់សាំងហើយឬនៅ។ បើសិនជាស្ត្រីមានផ្ទៃពោះឆ្លងជំងឺស្អូ្ច ជាពិសេសនៅត្រីមាសទីមួយ វីរុសអាចនឹងធ្វើអោយទារកស្លាប់ ឬបង្កអោយមានការខូច ឬបាត់បង់អវៈយវៈធ្ងន់ធ្ងរទៀតផង។ ជំងឺស្អូចក្នុងពេលមានផ្ទៃពោះគជាមូលហេតុដែលធ្វើអោយកូនកើតមកថ្លង់ពីកំណើតញឹកញាប់ជាងគេបំផុត។ យកល្អ ស្ត្រីគួរតែមានការការពារជំងឺនេះមុនពេលមានផ្ទៃពោះ។
បើសិនជាអ្នកមានផ្ទៃពោះ អ្នកទំនងជានឹងត្រូវពិនិត្យដើម្បីធ្វើយ៉ាងណាអោយមានការការពារខ្លួនពីជំងឺស្អូច។ ប៉ុន្តែបើសិនជាអ្នកមិនធ្លាប់ចាក់វ៉ាក់សាំងទេ ហើយគិតថាអ្នកប្រហែលជាធ្លាប់ប៉ះពាល់នឹងជំងឺស្អូច ចូរទាក់ទងទៅគ្រូពេទ្យភ្លាម៕