ស្រ្តេសអាចរំខានការគេងកាន់តែធ្ងន់ធ្ងរ ហើយការគេងមិនបានគ្រប់គ្រាន់អាចធ្វើឲ្យស្រ្តេសកាន់តែខ្លាំងដែរ។ រឿងនេះសុទ្ធតែអាចនាំឲ្យមានបញ្ហាដល់សុខភាពមាត់ធ្មេញ បញ្ហាបេះដូង និងបាក់ទឹកចិត្ត ឌូច្នេះចូរធ្វើយ៉ាងណាកាត់បន្ថយការស្រ្តេសឲ្យបានច្រើនបំផុតមុនគេង។ ខាងក្រោមនេះគឺជាការណែនាំអំពីការរំលាយស្រ្តេសមុនពេលចូលគេង៖

  • ចូរប្រើប្រាស់វិធីព្យាបាលដោយក្លិនអារ៉ូម៉ាដើម្បីជួយឲ្យមានអារម្មណ៍ធូរស្រាល។ ចូរត្រដុសឡូសិនមានក្លិនផ្កាឡាវែនឌឺ ឬប្រើប្រាស់ប្រេងផ្កាឡាវែនឌឺ
  • ចូរស្តាប់ចម្រៀងស្រទន់ៗ ចម្រៀងដែលធ្វើឲ្យមានអារម្មណ៍ធូរស្រាល ឬសម្លេងធម្មជាតិមួយចំនួន
  • បើសិនជាអ្នកមិនអាចបន្ថយការគិតបានទេ ចូរសរសេរវានៅក្នុងកំណត់ត្រាប្រចាំថ្ងៃដើម្បីកុំឲ្យវានៅតែមានក្នុងខួរក្បាលទៀត
  • ចូរអនុវត្តការហាត់យូហ្គា និងធ្វើចិត្តឲ្យស្ងប់ល្អ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង