​ជាធម្មតា រោគសញ្ញា​នៃ​ជំងឺ​ឃ្លង់​នៅក្នុង​ដំណាក់កាល​ដំបូង គឺ ពិបាក​កត់សំគាល់​ខ្លាំងណាស់ ហើយ ការវិវត្តន៍​នៃ​ការ​ស្តែងចេញ​រោគសញ្ញា របស់​វា​គឺ​យឺត (​ជា​ធម្មតា​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​)​។ រោគសញ្ញា​ទាំងនោះ​គឺ​វា ស្រដៀង​គ្នា​ទៅ​នឹង​រោគ​សញ្ញា​ទាំងឡាយ​ដែល​អាច​កើត​ឡើង​ជាមួយ​នឹង​ជំងឺស្វាយ​និង​តេតាណូស​ជាដើម​។
​ស្ពឹក​និង​ការបាត់បង់​នៃ​អារម្មណ៍​ទទួល​ដឹង​កម្តៅ វា​រោគសញ្ញា​ដំបូង​ដែល​អ្នកជំងឺ​តែងតែ ជួបប្រទះ​។

ការវិវត្ត​នៃ​ជំងឺ​ចេះតែ​បន្ត និង​ធ្វើឱ្យ អារម្មណ៍​នៃ​ការប៉ះពាល់ ការ​ស្ទាប ការឈឺចាប់ និង ការ​វាយ ឬ ប៉ះ​យ៉ាងខ្លាំង​ត្រូវ​បាន​ថយចុះ ឬ បាត់បង់​។ រោគសញ្ញា ដែល​កើតឡើង​ដូចជា​ដំបៅ​ដែល​មាន​ការឈឺចាប់​បន្តិច​បន្តួច ដំបៅ​ស្បែក និង​ការប៉ះពាល់​ភ្នែក (​ការ​ស្ងួត ការកាត់បន្ថយ​ការ​ព្រិច​ភ្នែក​) សុទ្ធតែ​ជា​រោគសញ្ញា​ដែល​កើត​មុន​ពេល​មុន​ពេល​មាន​ដំបៅ​ធំៗ ការបាត់បង់​ការរំលាយ​អាហារ និង ការផ្លាស់ប្តូ​នៃ​ទំរង់​ផ្ទៃមុខ​។ ការវិវត្តន៍​នៃ​ការចាប់ផ្តើម មាន​សភាព​មិនធម្មតា​គឺ​មាន​រយៈពេល​វែង ទម្រាំ​តែ​វា​រាលដាល​ដល់​រាងកាយ (​ឧទាហរណ៍ ដៃ ជើង មុខ​និង​ជង្គង់​) ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង