​ក្លន​កើតឡើង​នៅពេល​ដែល​ជាលិកា​លៀន​ចេញ​តាម​ចំណុច​ដែល​ខ្សោយ​មួយ​នៃ​សាច់ដុំ​នៅ​ក្រលៀន​របស់​អ្នក​។ នេះ​បណ្តាល​ឱ្យ​មាន​ដុំ​នៅ​ក្រ​លៀន ឬ​ពងស្វាស់​។ ដុំ​នេះ​អាច​មាន​ការឈឺ ចាប់ ឬក៏​ក្រហាយ​។​

​តើ​ក្លន​បណ្តាលមកពី​អ្វី​?
​ក្លន​ភាគច្រើន​កើតឡើង​ដោយសារតែ​ការបើកចំហរ​នៃ​ជញ្ជាំង​សាច់ដុំ​ពោះ​ដែល​មិន​បាន​បិទ​ដូច​ដែល​វា​ជា​ធម្មតា​ត្រូវ​បិត​មុន​ពេល​សំរាល​។ តំបន់​ដែល​មាន​ភាពទន់ខ្សោយ​នៅក្នុង​ទង​សាច់ដុំ​។ សម្ពាធ​នៅលើ​តំបន់​នោះ​ក៏​អាច​បណ្តាលឱ្យ​ជាលិកា​រុញ​តាមរយៈ​នោះ ហើយ​ធ្វើអោយ​មាន ដុំ​លៀន​ចេញ​ក្រៅ ។ ក្លន​មួយ​អាច​កើតឡើង​នៅ​បន្ទាប់ពី​កំណើត ឬ​នៅ​ពេល​ក្រោយ​ក្នុង​ជីវិត​។​


​អ្នក​ទំនងជា​នឹង​អាច​កើត​ក្លន​បាន​ប្រសិនបើ​អ្នក​គឺជា​អ្នក​ដែល​លើស​ទម្ងន់ ឬ​អ្នក​ធ្វើការ​ច្រើន ក្នុង​ការលើកដាក់​វត្ថុ​ផ្សេងៗ ការ​ក្អក ។ ក្លន​ភាគច្រើន​កើត​នៅលើ​បុរស ស្ត្រី​ក៏​អាច​កើតក្លន បាន​ផង​ដែរ​នៅ​ខណៈពេលដែល​នាង​មាន​ផ្ទៃពោះ​គឺ​ដោយសារ​តែ​សម្ពាធ​នៅក្នុង​ពោះ​របស់​​នាង​។​


រោគសញ្ញា​
រោគសញ្ញា​ចម្បង​នៃ​ក្លន​គឺ​ដុំ​នៅ​ក្រ​លៀន ឬ​ក្នុង​ពងស្វាស់​។ វា​ជា​ញឹកញាប់​មាន​អារម្មណ៍​ដូចជា ដុំ​មូល​មួយ​។ ដុំ​នេះ​អាច​កើតមាន​បាន​ក្នុងអំឡុង​ច្រើនជាង​សប្តាហ៍ ឬ​ខែ​ឬ​វា​អាច​កើតមាន​មួយ រំពេច​បន្ទាប់​ពី​អ្នក​បាន​លើក​អ្វីមួយ​មាន​ទម្ងន់​ធ្ងន់ៗ  ក្អក ពត់​ខ្លួន សើច​ជាដើម​។ វា​អាច​នឹង​មាន ការឈឺចាប់​ប៉ុន្តែ​ជំងឺ​ក្លន​មួយចំនួន​មិន​បណ្តាល​ឱ្យ​មាន​ការឈឺចាប់​ឡើយ​។ ជំងឺ​ក្លន​ក៏​អាច បណ្តាល​ឱ្យ​ហើម និង​អារម្មណ៍​ធ្ងន់ៗ ទាញៗ ឬ​ក្រហាយ​នៅក្នុង​តំបន់​នៃ​ក្លន​នេះ​។ រោគសញ្ញា ទាំងនេះ​នឹង​មាន​ភាពប្រសើរឡើង​នៅពេល​ដែល​អ្នក​គេង​។​


​ការឈឺចាប់ ចង្អោ​រ និង​ក្អួត​គឺជា​សញ្ញា​បញ្ជាក់​ថា​ផ្នែក​ណាមួយ​នៃ​ពោះវៀន​របស់​អ្នក​ប្រហែល ជា​បាន​ជាប់​ស្អឹត​ទៅ​នឹង​ជញ្ជាំង​នៃ​ថង់​ក្លន​នេះ​។​ទាក់ទង​ទៅ​វេជ្ជបណ្ឌិត​របស់​អ្នក​ប្រសិនបើ​អ្នក​មានក្លន និង​មាន​រោគសញ្ញា​ទាំងនេះ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង