រយៈពេលនៃការចេញរោគសញ្ញា គឺ ជាធម្មតា ពីមួយសប្តាហ៍ ទៅ ពីរសប្តាហ៍ បន្ទាប់មានការបង្កររោគ និង រយៈពេលនៃ ការកើតជំងឺនោះគឺប្រហែល ពីបួនទៅ ប្រាំមួយសប្តាហ៍។ បទពិសោធន៍ រោគសញ្ញាដែលអ្នកជំងឺធ្លាប់ជួប រួមមាន៖
- មិនមានចំណង់អាហារ
- មានការឈឺក្នុងពោះ
- ការឈឺក
- ឈឺចុករោយពេញខ្លួន
- កម្តៅជាញឹកញាប់ រហូតដល់ទៅ ៤០អង់ស្សាសេ
- មានការអស់កម្លាំងខ្លាំង(ជាធម្មតាមាន ប្រសិនបើ អ្នកមិនព្យាបាលតែប៉ុណ្ណោះ )
- ហូរឈាមក្នុងពោះវៀន ឬ បែកពោះវៀន(បន្ទាប់ពី ពីរទៅបី សប្តាហ៍ នៃជំងឺ )
- រាគ ឬ ទល់លាមក ។
ប្រជាជនដែលមាន ជំងឺគ្រុនពោះវៀន ជាធម្មតាមានគ្រុនក្តៅ ខ្លាំង (កម្តៅប្រហែលពី ៣៩ ទៅ ៤០ អង់ស្សាសេ ) ។
ការតឹងទ្រូង តែងកើតមាននៅក្នុង អ្នកជំងឺជាច្រើន និង ការឈឺក្នុងពោះ និងការមិនស្រួលនៅក្នុងខ្លួន។ កម្តៅក្នុងខ្លួនថេរ (ក្តៅខ្លាំង)។ ការប្រសើរឡើងនិងកើតមានឡើង នៅក្នុងសប្តាហ៍ ទីបី និង ទីបួន ចំពោះអ្នកជំងឺទាំងនោះ ដោយគ្មានផលវិបាក ។ ប្រហែលជា ១០% នៃអ្នកជំងឺតែប៉ុណ្ណោះ ដែល មាន ការលាប់ឡើងវិញ បន្ទាប់ពីមានអារម្មណ៍ ប្រសើរឡើងជាងមុន ពីមួយ ទៅពីរសប្តាហ៍៕