ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកពីកត្តាដែលធ្វើឲ្យស្នេហាអ្នកមិនអាចដើរបានយូរ។ តើមានអ្វីខ្លះទៅ?

  1. នៅពេលដែលអ្នកជានារីដែលវក់នឹងការងារពេក បុរសនឹងមិនសូវចង់នៅជាមួយអ្នកឡើយ ព្រោះគេគិតថា បើរៀបការជាមួយអ្នក នោះគ្រួសារគេមិនអាចមានសុភមង្គលឡើយ ដោយសារតែអ្នកទុកការងារជាសំខាន់ នោះអ្នកនឹងមិនសូវមើលថែទាំគ្រួសារបានល្អឡើយ។
  2. កត្តាមួយទៀត អាចជាបញ្ហាដែលកើតឡើងរវាងមាតាបិតារបស់គ្រួសារទាំងពីរ។ នៅពេលដែលគ្រួសារទាំងពីរមិនចុះសម្រុងគ្នា ស្នេហាមួយនឹងអាចបំផ្លាញបានយ៉ាងងាយបំផុត។
  3. កត្តាផ្ទះ ក៏អាចចាត់ទុកជាបញ្ហាដែលធ្វើឲ្យអ្នកទាំងពីរមិនអាចដើរជាមួយគ្នាបានយូរដែរ ព្រោះនៅពេលដែលគ្មានសមត្ថភាពទិញផ្ទះ មិនថានារី ឬបុរសទេ សុទ្ធតែមិនមានអារម្មណ៍ក្នុងការបន្តទៅមុខ ព្រោះមើលមិនឃើញអនាគត។
  4. ស្នេហាដែលមានអាយុខុសគ្នាឆ្ងាយ ក៏មិនងាយដើរដល់ចុងបញ្ចប់ដែរ ព្រោះទស្សនៈ និងរបៀបក្នុងការរស់នៅអាចខុសគ្នា ដោយធ្វើឲ្យស្នេហាមិនបានយូរ។ ប៉ុន្តែបើខុសគ្នាពី៥ដល់១០ឆ្នាំ អាចជារឿងល្អវិញ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង