​ជំងឺ​រលាក​ខ្នែងពោះវៀន គឺជា​ការ​រលាក នៃ​ខ្នែងពោះវៀន ដែលជា បំពង់​មាន​ប្រវែង ៨ សង់​ទី​ម៉ែត​នៃ​ជាលិកា​ដែល បាន​ពង្រីក​ត​ពី​ពោះវៀន​ធំ​។ គឺជា​ការពិត​មួយ​ចំនួន​ដែល​គ្មាន​នរណា​ម្នាក់ បានដឹង​ពី​មុខងារ​ច្បាស់លាស់​របស់​វា​នោះទេ​។ រឿង​មួយ ដែល​យើង​គួរ​ដឹងថា យើង​អាច​រស់នៅ​ដោយ​គ្មាន​វា​បាន ដោយ​មិន​មាន​ផលប៉ះពាល់​អ្វី​ឡើយ​។​

​រោគសញ្ញា នៃ​ការ​រលាក​ខ្នែងពោះវៀន​រួមមាន​៖

  • មាន​ការឈឺចាប់​នៅ​ជុំវិញ​ផ្ចិត  ឬ តំបន់​ពោះ​ផ្នែក​ខាងលើ ហើយ​វា​បន្ត​ការ​ឈឺ​ចាក់​ទៅ​តំបន់​ពោះ​ផ្នែក​ខាងក្រោម​។ នេះ​គឺជា​សញ្ញា​ដំបូង ។​
  • ការបាត់បង់ នៃ ចំណង់​អាហារ​
  • ចង្អោ​រ ឬ ការ​ក្អួត បន្ទាប់​ពី​ការ​ការឈឺ​ក្នុង​ពោះ ចាប់ផ្តើម​
  • ការ​ហើមពោះ​
  • មាន​កម្តៅ​ពី ៣៧.៥-៣៩ អង្សា​សេ​
  • អសមត្ថភាព​ធ្វើ​ចលនា​ឧស្ម័ន​


​ស្ទើរតែ ពាក់កណ្តាល ដែល​រោគសញ្ញា ផ្សេងទៀត បាន​លេចឡើង ដែល​រួមមាន​៖

  • មាន​ការឈឺ​អួល ឬ ឈឺ​ចាក់ គ្រប់​ទីកន្លែង នៅក្នុង តំបន់​ពោះ ផ្នែក​ខាងលើ ឬ​ខាង​ក្រោម​
  • នោម​មក មាន​ការឈឺចាប់​ខ្លាំង​
  • មាន​ក្អួត​មុនពេល​មាន​ការឈឺចាប់ ពោះ​
  • ចុកចាប់​ពោះ​ខ្លាំង​
  • ទល់​លាមក ឬ ជំងឺ​រាគរូស រួម​ជាមួយ​មាន​ឧស្ម័ន​


​ប្រសិនបើ អ្នកមាន រោគសញ្ញា ណាមួយដូចបាន​បង្ហាញ​ខាងលើ សូម​ស្វែងរក​ការ យកចិត្តទុកដាក់ ពី​គ្រូពេទ្យ ជាបន្ទាន់ ពីព្រោះ ការធ្វើ​រោគវិនិច្ឆ័យ និង​ការព្យាបាល ទាន់ពេលវេលា គឺ មាន​សារៈសំខាន់ ណាស់​។ ចូរកុំ បរិភោគ  ផឹក ឬ​ប្រើ ឱសថ​បុរាណ បំបាត់​ការឈឺចាប់​ណាមួយ  ឱសថ​បន្ថយ​ជាតិ​អាស៊ី​ត  ឱសថ​បន្ទន់​លាមក ឬ កំដៅ​( ស្អំ​សំរាប់​បំបាត់​ការ​ឈឺពោះ​) ព្រោះវាអាចបណ្តាល​ឱ្យ ខ្នែងពោះវៀន​ដែល​រលាក អាច​បែក​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង