កំពុងជួបប្រទះអាការៈហើមពោះ, ភើញឹក និងមានអារម្មណ៍មិនស្រួលនៅក្នុងពោះបុកឡើងមកទ្រូងមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) វាអាចមកពីបញ្ហាពិបាករំលាយអាហារហើយ។ គូរធ្វើបែបណាទើបឆាប់បាត់? មិនពិបាកដោះស្រាយឡើយ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗព្យាបាលអាការៈទាំងនេះ ៖

១. តែផ្កា Chamomile

ការទទួលទានតែផ្កា Chamomile ជួយបំបាត់អាការៈពិបាករំលាយអាហារបានយ៉ាងប្រសើរ។ ដូច្នេះចូរព្យាយាមទទួលទានតែផ្កា Chamomile ឱ្យបាន ២ ទៅ ៣ ពែងរាល់ថ្ងៃដើម្បីបង្កើនសុខភាពប្រព័ន្ធរំលាយអាហារ។ អ្នកអាចរកទិញតែផ្កា Chamomile បាននៅតាមផ្សារទំនើប។

២. តែខ្ញី

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានតែខ្ញី ១ពែងក្ដៅឧណ្ហៗនៅពេលមានបញ្ហាពិបាករំលាយអាហារជាការស្រេច។

៣. ទឹកខ្មេះផ្លែប៉ោម

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ១ស្លាបព្រាបាយក្នុងទឹក ១កែវ និងបន្ថែមទឹកឃ្មុំ ១ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមទទួលទានភេសជ្ជៈនេះ។ អនុវត្តសារឡើងវិញ នៅរយៈពេលពី ២ ទៅ ៣ម៉ោងក្រោយប្រសិនបើចាំបាច់។

៤. ផ្លែចេក

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានចេកទុំ ១ផ្លែនៅមុន ឬក្រោយពេលញ៊ាំអាហារ។ អ្នកអាចទទួលទានចេកឱ្យបានពី ២ ទៅ ៣ផ្លែក្នុងមួយថ្ងៃក៏បាន។

៥. ម្សៅឈើអែម

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅឈើអែម ១ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ ១ពែង។ កូរឱ្យសព្វ សឹមទទួលទានម្ដងបន្តិចៗ។ អ្នកអាចទទួលទាន ១ពែងទៀត នៅរយៈពេល ១ម៉ោងក្រោយប្រសិនបើចាំបាច់។

៦. តែបៃតង

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងតែបៃតងពី ១ ទៅ ២ស្លាបព្រាកាហ្វេ ឬ១ថង់តូចក្នុងទឹកក្ដៅ ១ពែង។ រងចាំសម្រាប់រយៈពេលពី ៥ ទៅ ១០នាទី សឹមត្រងកាកចេញ។ ទទួលទានឱ្យទាន់ក្ដៅឧណ្ហៗ ។ អ្នកក៏អាចបន្ថែមទឹកឃ្មុំ ឬក្រូចឆ្មារចូលបានផងដែរ។

ពេលណាគួរទៅជួបគ្រូពេទ្យ?

អាការៈពិបាករំលាយអាហារអាចមិនធម្មតាឡើយប្រសិនបើកើតឡើងញឹកញាប់ ព្រោះវាអាចជារោគសញ្ញាមួយនៃបញ្ហាប្រព័ន្ធរំលាយអាហាររ៉ាំរ៉ៃរួមមានច្រាលទឹកអាស៊ីតក្រពះ ជំងឺរលាកក្រពះ និងសូម្បីតែជំងឺមហារីកក្រពះ។ ដូច្នេះអ្នកចាំបាច់គួរទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ប្រសិនបើអាការៈពិបាករំលាយអាហារមិនបាត់ទៅវិញក្នុងរយៈពេលយូរជាងពីរសប្តាហ៍ ឬប្រសិនបើអមមកជាមួយនូវរោគសញ្ញាផ្សេងទៀតដូចជាស្រកទម្ងន់ បាត់បង់ចំណង់អាហារ ក្អួត លាមកពណ៌ខ្មៅ ពិបាកលេបអាហារ និងអស់កម្លាំង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង