ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកពីអាហារដែលអាចជួយអ្នកឲ្យស្គមបានបើអ្នកពិសារក្នុងពេលមករដូវ។ តើមានអ្វីខ្លះទៅ?
- នៅក្នុងល្ហុងមានវីតាមីនសេ និងសារធាតុចិញ្ចឹមជាច្រើនទៀត។ ដូចនេះ បើអ្នកអាចពិសារបានក្នុងចន្លោះពេលដែលអ្នកមករដូវ នោះអ្នកនឹងអាចស្រកទម្ងន់បានសម្រេច។
- ពុទ្ធ្រាក្រហមមានផ្ទុកប្រូតេអ៊ីន វីតាមីនអេ និងវីតាមីនសេ ដែលអាចជួយនារីឲ្យមានរាងស្អាតបាន។ ដូចនេះ អ្នកអាចបរិភោគពេលដែលអ្នកមករដូវ ព្រោះវាមានប្រសិទ្ធិភាពខ្ពស់ ក្នុងការធ្វើឲ្យអ្នកមានរាងស្អាត។ ជាពិសេស វាក៏អាចជួយប៉ូវសុខភាពមនុស្សស្រីផងដែរ។
- នៅពេលដែលអ្នកមករដូវ អ្នកអាចអស់ឈាមច្រើន។ ដូចនេះ អ្នកគួរតែញ៉ាំសណ្តែកក្រហម ដើម្បីប៉ូវឈាមទាំងនោះមកវិញ។ ជាពិសេស វាក៏អាចជួយឲ្យរាងអ្នកស្អាតផងដែរ។
- នៅក្នុងឃិនឆាយមានផ្ទុកសារធាតុសរសៃ ដោយអាចជួយជម្រះសារធាតុពុលចេញមកអស់ ធ្វើឲ្យអ្នកងាយស្រួលបត់ជើងធំ។ ជាហេតុដែលធ្វើឲ្យអ្នកបាត់ក្បាលពោះ ថែមទាំងអាចធ្វើឲ្យអ្នកសស្គមបានទៀតផង៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855