Join with Health.com.kh on Telegram

ជម្ងឺពុកឆ្អឹងកើតមានភាគច្រើនទៅលើស្រ្តីវ័យចំណាស់ក្រោយពីពួកគេអស់រដូវ។ បើទោះបីជាវាឧស្សាហ៍កើតមានក៏ដោយ ក៏យើងអាចធ្វើការទប់ស្កាត់ការពារទុកជាមុនបានដែរ។ វេជ្ជបណ្ឌិតឯកទេសខាងឆ្អឹង Goutam Kodikal នៅមន្ទីរពេទ្យ Apollo Spectra Bangalore Koramangala បានចែករំលែកវិធីទប់ស្កាត់ជម្ងឺនេះដល់មនុស្សគ្រប់រូប ជាពិសេសចំពោះស្រ្តី៖

១. ឈប់ជក់បារីនិងផឹកស្រា៖ ការជក់បារីត្រូវបានគេដឹងថាអាចកាត់បន្ថយសមត្ថភាពរបស់រាងកាយក្នុងការស្រូបយកជាតិកាល់ស្យូម ហើយនីកូទីនអាចជះឥទ្ធិពលអាក្រក់ដល់ការផលិតកោសិកាបង្កើតឆ្អឹង។ ការទទួលទានជាតិអាល់កុលជួយបង្កើនអរម៉ូន Parathyroid នៅក្នុងខ្លួន ដែលបណ្តេញជាតិកាល់ស្យូមចេញពីឆ្អឹងបណ្តាលឱ្យ ឆ្អឹងចុះខ្សោយនិងផុយស្រួយ។ កាល់ស្យូមដើរតួយ៉ាងសំខាន់ក្នុងការបង្កើតម៉ាសឆ្អឹងនិងធ្វើឱ្យឆ្អឹងរឹងមាំ។

២. ការហាត់ប្រាណ៖ ការហាត់ប្រាណត្រូវបានគេដឹងថា ជួយបង្កើតដង់ស៊ីតេឆ្អឹងនិងពង្រឹងម៉ាសរាងកាយរបស់អ្នក។ ការធ្វើលំហាត់ប្រាណជាប់លាប់ ៣០នាទី ជារៀងរាល់ថ្ងៃ អាចការពារបាននូវជម្ងឺមួយចំនួនរួមទាំងជម្ងឺពុកឆ្អឹងផងដែរ។ ការរត់ហាត់ប្រាណ ការដើរ និងការឡើងភ្នំ គឺជាជម្រើសដ៏ល្អក្នុងការបង្កើតភាពរឹងមាំរបស់ម៉ាសឆ្អឹង។ ជាមួយគ្នានេះដែរ ការហាត់ថៃជីនិងយូហ្គា ក៏មានប្រយោជន៍ផងដែរក្នុងការរៀនធ្វើឱ្យមានតុល្យភាព។

៣. ការចេញមកក្រៅត្រូវពន្លឺព្រះអាទិត្យ៖ ហាត់ប្រាណក្រោមពន្លឺព្រះអាទិត្យ ដើម្បីបង្កើនគុណប្រយោជន៍ទ្វេដងនិងចំណេញពេលវេលា ខណៈពេលដែលរាងកាយរបស់អ្នកមានឱកាសបំលែងវីតាមីន​ D ទាំងអស់ជួយដល់ការធ្វើឱ្យឆ្អឹងរឹងមាំ។

៤. ពិនិត្យសុខភាពជាប្រចាំ៖ ប្រសិនបើអ្នកមានទម្ងន់មិនគ្រប់ អាយុលើសពី ៥០ឆ្នាំ ឬអស់រដូវ នោះវាចាំបាច់ណាស់ដែលអ្នកត្រូវធ្វើការត្រួតពិនិត្យកម្រិតវីតាមីន D និង កាល់ស្យូមរបស់អ្នក ជាប្រចាំ។ វាជួយធ្វើឱ្យអ្នកបានដឹងថាមុន និង បង្គ្រប់វាឱ្យត្រូវតាមស្តង់ដាវិញ៕