Join with Health.com.kh on Telegram

តើអាយុគឺជាកត្តាតែមួយគត់ ដែលនាំឱ្យមានសុដន់យារធ្លាក់មែនទេ? នៅពេលដែលអ្នកនៅក្មេង សុដន់របស់អ្នកមានអារម្មណ៍ថាមូលល្អ និង តឹងណែន ប៉ុន្តែនៅពេលដែលអ្នកកាន់តែចាស់ទៅៗ សុដន់ទាំងសងខាងនឹងមិនសូវតឹងណែនដូចមុនទេ ហើយអាចនឹងយារធ្លាក់ទៀតផង។ ខាងក្រោមនេះ គឺជាវិធីសាស្រ្តក្នុងការការពារសុដន់មិនឱ្យយារធ្លាក់៖

១. ប្រើប្រាស់អាវទ្រនាប់កីឡានៅពេលហាត់ប្រាណ

អ្នកច្បាស់ជាចូលចិត្តការហាត់ប្រាណប្រចាំថ្ងៃរបស់អ្នកនៅឯកន្លែងហាត់ប្រាណ ប៉ុន្តែតើអ្នកកំពុងពាក់អាវទ្រនាប់ប្រភេទត្រឹមត្រូវសម្រាប់ហាត់ប្រាណហើយឬនៅ? អាវទ្រនាប់ធម្មតាប្រហែលជាមិនផ្តល់ឱ្យអ្នកនូវការទប់សុដន់ត្រឹមត្រូវទេ ដោយហេតុនេះនាំឱ្យដើមទ្រូងរលាក់និងលោតចុះលោតឡើង។ វាមិនល្អទេសម្រាប់សុដន់ និង ធ្វើឱ្យងាយយារធ្លាក់ ប្រសិនបើមិនបានប្រើប្រាស់អាវទ្រនាប់កីឡា ពេលហាត់ប្រាណ។

២. បញ្ឈប់ការជក់បារី

យោងតាមការសិក្សាឆ្នាំ ១៩៩៨-២០០៦ លើស្ត្រីចំនួន ១៣២នាក់ ដែលមានបញ្ហាសុដន់យារធ្លាក់ គេបានរកឃើញថាស្រ្តីទាំងនោះភាគច្រើនគឺជាអ្នកជក់បារី។ ការជក់បារីពិតជាបង្កគ្រោះថ្នាក់ដល់សុខភាពទូទៅ ប៉ុន្តែនេះជាហេតុផលមួយទៀតសម្រាប់អ្នកឱ្យនៅឆ្ងាយពីបារី ព្រោះវាក៏ធ្វើឱ្យសុដន់យារធ្លាក់ផងដែរ។

៣. ពាក់អាវទ្រនាប់ឱ្យត្រូវតាមទំហំ

ទំហំអាវទ្រនាប់មិនត្រឹមត្រូវ នឹងមិនត្រឹមតែនាំឱ្យមានភាពមិនស្រួលប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងធ្វើឱ្យសុដន់របស់អ្នកយារធ្លាក់ផងដែរ។ ដូច្នេះការជ្រើសរើសទំហំអាវទ្រនាប់ខុស គឺមិនល្អសម្រាប់អ្នកទេ។ ត្រូវប្រាកដថាអ្នកអាចរកបានអាវទ្រនាប់ ដែលត្រូវនឹងសុដន់របស់អ្នក។

៤. រក្សាទម្ងន់របស់អ្នកឱ្យបានត្រូវតាមស្តង់ដា

ការទទួលទានគ្រឿងស្រវឹងនិងអាហារឥតប្រយោជន៍ចំពោះសុខភាព អាចនាំឱ្យឡើងទម្ងន់និងប៉ះពាល់ដល់ទំហំសុដន់របស់អ្នក។ ប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានសុខភាពល្អដើម្បីរក្សាទម្ងន់​ ក៏ដូចជារាងមូលស្អាតរបស់សុដន់អ្នក៕