ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអ្នកគួរតែចៀសកុំញ៉ាំមុនពេលចូលគេង ទើបអាចទទួលបានរាងដែលស្អាត។ តើមានអ្វីខ្លះទៅ?

1. អ្នកមិនគួរពិសារអាហារដែលហិរមុនចូលគេងទេ ព្រោះអាចធ្វើឲ្យក្រពះអ្នករងសម្ពាធខ្លាំងណាស់។ ជាហេតុដែលធ្វើឲ្យអ្នកពិបាកគេងលក់ជាទីបំផុត។ ដូចនេះ សម្រស់អ្នកនឹងបាត់បង់ ថែមទាំងធ្វើឲ្យអ្នកមានរាងដែលគួរឲ្យខ្លាចទៀតផង។

2. បង្អែម និងអាហារដែលមានផ្ទុកជាតិស្ករខ្ពស់ អ្នកមិនគួរជ្រើសរើសមកបរិភោគមុនពេលដល់ម៉ោងគេងឡើយ ព្រោះអាចធ្វើឲ្យជាតិស្ករឡើងខ្ពស់ ដោយធ្វើឲ្យអ្នកងាយប្រឈមមុខនឹងជំងឺទឹកនោមផ្អែម។ ជាពិសេស បើអ្នកញ៉ាំមុនគេង អ្នកនឹងអាចធាត់ខ្លាំង។

3. អាហារដែលមានផ្ទុកសារធាតុកាហ្វេអ៊ីន ក៏អ្នកមិនគួរបរិភោគដែរ ព្រោះអាចធ្វើឲ្យអារម្មណ៍អ្នកមិនស្ងប់ ដោយពិបាកគេងលក់ខ្លាំងណាស់។ដូចនេះ អ្នកនឹងអាចបាត់បង់រូបរាងដែលស្អាតរបស់អ្នកបានយ៉ាងងាយ។

4. អាហារបំពងខ្លាញ់ ក៏អ្នកមិនគួរហូបមុនពេលចូលគេងដែរ ព្រោះអាចធ្វើឲ្យក្រពះអ្នករំលាយអាហារមិនបានល្អ ថែមទាំងអាចផ្ទុកកាឡូរីខ្ពស់ក្នុងរាងកាយអ្នកទៀតផង។ ដូចនេះ អ្នកនឹងងាយឡើងទម្ងន់ខ្លាំងណាស់ ដោយធ្វើឲ្យអ្នកពិបាករករាងមកវិញជាទីបំផុត៕