បើនិយាយដល់ខួរក្បាល វាជាចំនុចសំខាន់របស់មនុស្សម្នាក់ៗ ព្រោះគេប្រើវាដើម្បីគិត ឬដោះស្រាយបញ្ហាផ្សេងៗជាដើម។ ដោយសារតែវាមានសារៈ សំខាន់បែបនេះហើយ ទើបអ្នកត្រូវតែការពារវាឱ្យបានល្អ។ ដូចនេះតើមានអាហារអ្វីខ្លះដើម្បីជួយបំប៉នខួលក្បាលអ្នកបាននោះ?
1. អ្នកអាចបរិភោគក្រូចបាន ព្រោះវាមានសារធាតុវិតាមីនAនិងC ដែលអាចជួយបំប៉នខួរក្បាលអ្នកឲ្យមានភាពរស់រវើក ប្រតិកម្មបានលឿនជាទីបំផុត។
2. ពងមាន់ក៏ជាប្រភពដែលអាចជួយបង្កើនការចងចាំអ្នកដែរ ព្រោះវាមានសារធាតុវិតាមីនB12ដែលជាសារធាតុចិញ្ចឹមដែលមិនអាចខ្វះបាន។
3. អ្នកក៏អាចជ្រើសរើសពិសារផ្លែម្នាស់បានដែរ ព្រោះវាក៏ជំនួយដល់ខួរក្បាលអ្នកដែរ ដោយអាចធ្វើឲ្យខួរក្បាលអ្នកឆ្លាតជាខ្លាំង។
4. អ្នកក៏អាចពិសារត្រី ព្រោះត្រីអាចផ្តល់សារធាតុប្រតេអ៊ីននិងដែកដល់រាងកាយអ្នកដែលជាជំនួយដល់ការចងចាំរបស់អ្នកបានលល្អបំផុត។
5. នៅក្នុងពោតមានសារធាតុចិញ្ចឹមជាច្រើនដែលជំនួយដល់ខួរក្បាលអ្នក ដោយធ្វើឲ្យវាអាចដំណើរការបានល្អ។
6. អ្នកអាចពិសារផ្លែល្ពៅបាន ព្រោះវាជាអាហារដែលល្អចំពោះខួរក្បាលអ្នកខ្លាំងណាស់។ ដូចនេះ បើអ្នកចង់ឲ្យខួរក្បាលអ្នកឆ្លាត អាហារទាំងឡាយខាងលើ គួរតែពិសារឲ្យបានច្រើន៕