​ជំងឺ​លើស​សម្ពាធ​ឈាម​ភាគច្រើន​តែងតែ​កើតមាន​ដោយ​គ្មាន​រោគសញ្ញា ហេតុដូច្នេះ​ហើយ​ទើប​គេ​អោយឈ្មោះ​ជំងឺ​នេះ​ថា​ជា​ឃាតករ​ដ៏​ស្ងៀមស្ងាត់​។ ជំងឺ​លើស​សម្ពាធ​ឈាម​ដែល​គ្មាន​ផលវិបាក​អាច​កើតឡើង​ជាប់​រយៈពេល​ច្រើន​ឆ្នាំ ដោយ​គ្មាន​រោគសញ្ញា​អ្វី​ទាំងអស់​។ ទោះបីជា​យ៉ាងណា​ក៏ដោយ នៅពេល​មាន​ផលវិបាក​កើតមាន នោះ​វា​ដោយសារតែ​ការខូចខាត​ទៅ​លើ​ប្រព័ន្ធ​សរសៃឈាម​។ រោគសញ្ញា​នៃ​ជំងឺ​លើស​សម្ពាធ​ឈាម​ដែលមាន​ផលវិបាក​មានដូចជា វិលមុខ​, ពិបាក​ដកដង្ហើម​, ឈឺក្បាល និង​ព្រិល​ភ្នែក​។ រោគសញ្ញា​ផ្សេងៗ​ទៀត​មាន​ដូចជា ឈាម​ច្រមុះ​, ឈាម​ក្នុង​ទឹកនោម​, អស់កម្លាំង​, ឈឺ​ទ្រូង និង​មាន​អារម្មណ៍​រោយ​នៅ​កញ្ចឹងក​, ទ្រូង ឬ​ត្រចៀក​។​

​ចំពោះ​ជំងឺ​លើស​សម្ពាធ​ឈាម​ធ្ងន់ធ្ងរ​សម្តៅ​ទៅលើ​លេខ​សម្ពាធ​ឈាម​ខាងក្រោម​លើសពី ១៤០mmHg​។ អាការៈ​ធ្ងន់ធ្ងរ​បែប​នេះ​គឺ​ជា​ជំងឺ​ដែល​ត្រូវ​ការព្យាបាល​បន្ទាន់ និង​អាច​បង្ក​ទៅ​ជា​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ថែមទៀត​ផង​។ រោគសញ្ញា​មានដូចជា ក្អួតចង្អោ​, ឈឺ​ក្បាល​ខ្លាំង​, ព្រិល​ភ្នែក​ជាដើម​។ អ្នកខ្លះ​មាន​អាការៈ​ជំងឺ​លើស​សម្ពាធ​ឈាម​ធ្ងន់ធ្ងរ​ដែរ​ប្រហែលជា​មាន​បញ្ហា​ខ្សោយតម្រងនោម​ទៀតផង​។ ពួកគេ​ប្រហែលជា​ធ្លាប់មាន​បញ្ហា​នោម​តិច និង​ហើមជើង​ដែរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង