Join with Health.com.kh on Telegram

ថាតើកង្វះនូវជាតិរ៉ែស័ង្កសីក្នុងរាងកាយអាចបង្កអាការៈអ្វីខ្លះឱ្យលេចឡើង? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាការៈទូទៅដែលអាចលេចឡើងនៅពេលរាងកាយខ្វះជាតិស័ង្កសី ៖

១. ប្រព័ន្ធភាពស៊ាំរាងកាយចុះខ្សោយ

ជាតិស័ង្កសីក៏ដើរតួនាទីយ៉ាងសំខាន់ផងដែរសម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយប្រឆាំងបាក់តេរី វីរុស និងរោគផ្សិត។ កង្វះជាតិស័ង្កសីអាចធ្វើឱ្យប្រព័ន្ធភាពស៊ាំរាងកាយចុះខ្សោយងាយនឹងឆ្លងជំងឺផ្សេងៗពិសេសជំងឺផ្ដាសាយ។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមបង្កើនការទទួលទានអាហារសម្បូរជាតិស័ង្កសី។

២. ការរលាកក្នុងរាងកាយ

កង្វះជាតិស័ង្កសីអាចបង្កអាការៈរលាកក្នុងរាងកាយគួរឱ្យកត់សម្គាល់ផងដែរ។ ការរលាកក្នុងរាងកាយអាចបណ្ដាលឱ្យបញ្ហាសុខភាពផ្សេងទៀតកើតមានរាប់ចាប់ពីអាការៈអស់កម្លាំងរ៉ាំរ៉ៃដល់ហើមនិងឈឺចាប់សន្លាក់។

៣. ជ្រុះសក់

សម្គាល់ឃើញថាសក់របស់អ្នកហាក់ដូចជាជ្រុះច្រើនសសៃរាល់ថ្ងៃ? នោះអាចបណ្ដាលមកពីកង្វះជាតិស័ង្កសីហើយ។ ជាតិរ៉ែនេះចាំបាច់ណាស់សម្រាប់រក្សាសុខភាពល្អប្រសើរនៃសក់។ ដូច្នេះកង្វះជាតិស័ង្កសីអាចបណ្ដាលឱ្យសក់ជ្រុះខ្លាំង ឬលូតលាស់យឺត។ ម្យ៉ាងវិញទៀតមួយក្នុងចំណោមរោគសញ្ញាផ្សេងទៀតនៃកង្វះជាតិស័ង្កសីក្នុងរាងកាយ គឺការជ្រុះសក់។ ការរក្សាបាននូវបិរមាណនៃជាតិស័ង្កសីគ្រប់គ្រាន់ក្នុងរាងកាយនឹងជួយឱ្យសក់ប្រែជាក្រាស់មានសុខភាពល្អស្រស់ស្អាត។ នេះក៏ព្រោះតែស័ង្កសីមានប្រសិទ្ធភាពជម្រុញបង្កើនការលូតលាស់សក់។

៤. គេងមិនលក់

ស័ង្កសីជាជាតិរ៉ែចាំបាច់ដែលជួយក្នុងការសំយោគ ក៏ដូចជាគ្រប់គ្រងអ័រម៉ូនម៉េឡាតូនីន។ ដូច្នេះកង្វះនៃជាតិរ៉ែនេះអាចបណ្ដាលឱ្យអ្នកពិបាកនឹងគេងលក់បានស្កប់មិនខាន។

៥. ឧស្សាហ៍ឈឺសាច់ដុំ ពិសេសក្រោយពេលធ្វើលំហាត់ប្រាណ

ប្រសិនបើអ្នកចង់រក្សាបាននូវសាច់ដុំរឹងមាំ ត្រូវប្រាកដថាអ្នកបានទទួលទានជាតិស័ង្កសីគ្រប់គ្រាន់ជាប្រចាំ។ ជាតិស័ង្កសី គឺចាំបាច់ណាស់សម្រាប់ព្យាបាលសាច់ដុំឡើងវិញក្រោយពេលធ្វើលំហាត់ប្រាណ។ ជាតិរ៉ែនេះក៏ជួយទប់ទល់បញ្ហាសាច់ដុំចុះខ្សោយបានយ៉ាងប្រសើរផងដែរ។

៦. ឡើងមុន

ស័ង្កសីជាកម្ចាត់មុនដោយវាគ្រប់គ្រងបិរមាណនៃជាតិខ្លាញ់និងកាត់បន្ថយមេរោគឆ្លងដែលបង្កបញ្ហាមុន។ ម្យ៉ាងវិញទៀត ស័ង្កសីក៏ជួយផលិតកូឡាជែនដែលផ្ដល់ឱ្យស្បែកនូវសុខភាពល្អភ្លឺរលោងស្រស់ស្អាតផងដែរ៕