អ្នកជំងឺដែលមានការក្រិនថ្លើមអាចមានរោគសញ្ញានិងសញ្ញានៃជំងឺថ្លើមតិចតួចបំផុត ឬក៏អាចគ្មានក៏មាន។ រោគសញ្ញាមួយចំនួនដែលបានបង្ហាញនោះ គឺវាមានភាពមិនច្បាស់លាស់ ដែលថាគឺពួកគេមិនបានបង្ហាញថាថ្លើមគឺជាមូលហេតុរបស់ពួកគេទេ។ មួយចំនួននៃរោគសញ្ញា និងសញ្ញានៃការក្រិនថ្លើមជាធម្មតាមានច្រើនទៀតអាចរួមមាន៖
· ស្បែកមានពណ៌លឿង (ជំងឺលឿង) ដោយសារតែការប្រមូលផ្តុំនៃប៊ីលីរុយប៊ីននៅក្នុងឈាម
· ការអស់កម្លាំង
· ការខ្សោយ
· ការបាត់បង់ចំណង់អាហារ
· ការរមាស់
· ងាយនិងទទួលការជាំ ពីការថយចុះនៃកត្តាកំណកឈាម ដែលផលិតដោយថ្លើម។
អ្នកជំងឺដែលមានរោគសញ្ញាក្រិនថ្លើមក៏ អាចអភិវឌ្ឍរោគសញ្ញាផ្សេងៗពីផលវិបាកនៃការក្រិនថ្លើមដែរដូចជា មានពាជទឹក មានការហើម ការសន្លប់ ការខ្សោយតម្រងនោមជាដើម៕