Join with Health.com.kh on Telegram

​នៅពេល​កោសិកា​ជាច្រើន​ក្នុង​រាងកាយ​ធ្វើការ​បំបែក​ខ្លួន​ឥត​ឈប់ និង​រាលដាល​ដល់​ជាលិកា​ជុំវិញ​ទៀត​នោះ វា​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កោសិកា​មហារីក​ហើយ​។ ជំងឺមហារីក​សុដន់ ដែល​កោសិកា​របស់​សរីរាង្គ​មួយ​នេះ​ធ្វើការ​បំបែក​ខ្លួន​មិន​ចេះ​ឈប់​អាច​នឹង​ធ្វើឲ្យ​អ្នក​ជំងឺ​មាន​អារម្មណ៍​ថា ដូច​មាន​ដុំ​អ្វី​មួយ​នៅក្នុង​សុដន់ ឬ​អាច​មើល​ឃើញ​តាមរយៈ​ការថត​សុដន់​។ ទោះបីជា​យ៉ាងណា​ក៏ដោយ វា​មាន​អាការៈ​ច្រើន​គួរសម​ដែរ ហើយក៏​អាច​មាន​លក្ខណៈផ្សេង​ដែល​ធ្វើឲ្យ​យើង​មិន​ចាប់​អារម្មណ៍​ថា​ជា​ជំងឺមហារីក​ដែរ​។ អាការៈ​ទាំងនោះ​មាន​ដូច​ជា​៖

  • ​ហើម​គ្មាន​មូលហេតុ​៖ ការ​ដែល​ហើម​នៅ​ជុំវិញ​សុដន់​អាចជា​អា​ការៈមួយបញ្ជាក់​អំពី​ជំងឺមហារីក​សុដន់​ដែល​រលាក​។
  • ​ឈឺ​ខ្នង​ផ្នែក​ខាងលើ​៖ មុន​ពេល​អាការៈ​ជំងឺ​មហារីក​សុដន់​ចាប់ផ្តើម​កើតឡើង អ្នក​ប្រហែលជា​អាច​មាន​អា​ការៈឈឺចាប់​នៅ​ចន្លោះ​ឆ្អឹងស្លាបប្រចៀវ​ទាំងសងខាង​ដែរ​។ បើសិនជា​មហារីក​រាល​ដាល​ដល់​ឆ្អឹង វា​អាច​បណ្តាល​ឲ្យ​កើត​ជា​ជំងឺ​មហារីក​ឆ្អឹង​ដែរ​។
  • ​ឈឺ​នៅ​គ្លៀ​ក​៖ ដំបូង​ឡើយ ជំងឺមហារីក​សុដន់​អាច​នឹង​រាលដាល​ដល់​កូនកណ្តុរ​នៅ​គ្លៀ​ក ដែល​ជាហេតុ​នាំ​ឲ្យ​ឈឺ​តឹង និង​ឈឺចាប់​នៅ​តំបន់​នេះ​ជា​ញឹកញាប់​។
  • ​ហូរ​ទឹករំអិល​៖ នៅពេល​មហារីក​សុដន់​ចាប់ផ្តើម​នៅ​ខាងក្រោម​សុដន់ វា​អាច​បណ្តាល​ឲ្យ​ក្បាល​សុដន់​ប្រែ​រូបរាង ពណ៌ និង​ទម្រ​ង​។ វា​អាច​នឹង​មាន​ភាព​តឹង និង​ហូរ​ទឹករំអិល​ថ្លា ឬ​ឈាម​បាន​។
  • ​សុដន់​រមាស់​៖ ការ​ដែល​សុដន់​រមាស់​ខ្លាំង​និង​មិន​បាត់​ទៅ​វិញ​ដោយ​ការ​អេស អាច​ជា​សញ្ញា​មួយ​នៃ​ជំងឺមហារីក​សុដន់​ដែលរ​រលាក​។ កាលណា​កោសិកា​មហារីក​ធ្វើ​ឲ្យ​ស្ទះ​ក្នុង​សរសៃឈាម និង​កូនកណ្តុរ អាច​នឹង​ធ្វើ​ឲ្យ​ជាតិ​ទឹក​ចាល​នៅក្រោម​ស្បែក និង​ចេញ​ជា​អាកា​រៈរ​មាស់​នេះ​ឯង​។​
  • ទំហំ និង​រូបរាង​សុដន់​ប្រែប្រួល​៖ នៅ​ពេល​អ្នក​មាន​ជំងឺមហារីក​សុដន់ អ្នក​ប្រហែល​ជា​សម្គាល់​ដឹងថា សុដន់​ម្ខាង ឬ​ទាំង​សងខាង​អាច​នឹង​ប្រែប្រួល​រូបរាង​មូលមក​ពងក្រពើ​។ បើសិនជា​មហារីក​ស្ថិតនៅ​ជ្រៅ សុដន់​អាច​នឹង​ប្រែប្រួល​សភាព​របស់​វា​តែម្តង​។
  • ​អស់កម្លាំង​៖ កាលណា​មាន​ការលូតលាស់​ជំងឺមហារីក អ្នក​អាច​នឹង​ជួប​អាការៈ​អស់កម្លាំង ដែល​វា​មិន​ស្រាកស្រាន្ត​ទៅវិញ​នៅពេល​សម្រាក​នោះទេ​។ រឿង​នេះ​កើតឡើង​ជាពិសេស​នៅពេល​ជំងឺ​ស្ថិត​ក្នុង​ដំណាក់កាល​ធ្ងន់ធ្ងរ​៕