Join with Health.com.kh on Telegram

ដោយសារតែការជួបជុំតាមកម្មវិធីជប់លៀងនានា គឺភាគច្រើនមានគ្រឿងស្រវឹង ដែលវាជាកត្តាប្រឈមមួយយ៉ាងសំខាន់ បង្កទៅជាជម្ងឺដំបៅក្រពះ (Gastric Ulcer)។ ជម្ងឹនេះនឹងអាចធ្វើឱ្យមានការប៉ះពាល់ដល់គុណភាពជីវិត ក៏ដូចជាអាយុជីវិត ប្រសិនបើមិនបានធ្វើការព្យាបាល និង បញ្ឈប់នូវមូលហេតុឱ្យបានទាន់ពេលវេលា។

តាមការចុះផ្សាយរបស់ WebMD បានឱ្យដឹងថា ជម្ងឹនេះបង្កពីកត្តាជាច្រើន ដែលរួមមាន៖ បាក់តេរី Helicobacter Pylori ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ NSAID ការជក់បារី ការផឹកស្រា ជម្ងឺស្រ្តេស ជម្ងឺរាងកាយធ្ងន់ធ្ងរ កត្តាសេនេទិក និង ជម្ងឺមហារីក Gastrinoma ជាដើម។

រោគសញ្ញារបស់វា គឺលោកអ្នកអាចកត់សម្គាល់ថា ខ្លួនឯងមានការឈឺចាប់ ក្រហាយចុងដង្ហើម ប៉ុន្តែបានធូរស្រាលវិញដោយការញ៉ាំចំណីអាហារ ឬ ក្រោយប្រើប្រាស់ថ្នាំបន្សាបអាស៊ីតក្រពះ។ ការឈឺចាប់នេះ នឹងត្រឡប់មកវិញនៅប៉ុន្មានម៉ោងក្រោយទៀត។ លោកអ្នកអាចមានអាការៈតឹងចុងដង្ហើម ភើជូរ និង ចង្អោរ។ ដោយឡែកប្រសិនបើលោកអ្នកមានការក្អួតឈាម ជុះលាមកខ្មៅ ពិបាកលេប ឈឺចាប់ពេលលេប ស្រកទម្ងន់ឆាប់រហ័ស ក្អួតមិនបាត់ និង ចុកពោះខ្លាំង អ្នកត្រូវតែប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់ ព្រោះនេះគឺជាសញ្ញាប្រកាសអាសន្ន។

ប្រសិនបើគ្មានការព្យាបាលទេនោះ វាអាចបង្កទៅជា៖ ការហូរឈាមក្រពះ ធ្លាយក្រពះ កង្វះគ្រាប់ឈាមក្រហម និង អាចវិវត្តទៅជាជម្ងឺមហារីកក្រពះទៀតផង៕