Join with Health.com.kh on Telegram

​អាកា​រៈមាត់​មាន​ក្លិន​មិន​ល្អ​គឺ​មិន​ទៀងទាត់​ឡើយ អាស្រ័យ​ទៅតាម​ប្រភព ឬ​មូលហេតុ​របស់​វា​ដែរ​។ អ្នកខ្លះ​មាន​ការបារម្ភ​ច្រើន​ចំពោះ​ក្លិន​មាត់​របស់ខ្លួន ទោះបីជា​ពួកគេ​មាន​ក្លិន​មាត់​តិចតួច ឬ​គ្មាន​ក៏ដោយ    ខណៈពេល​ដែល​អ្នក​ផ្សេង​មាន​ក្លិន​មាត់​ស្អុយ​តែម្តង តែ​មិន​ដឹង​ខ្លួន​។ ដោយសារ​តែ​វា​មានការ​ពិបាក​នឹង​វិនិច្ឆ័យ​ថា​អ្នក​មាន​ក្លិន​មាត់អាក្រក់​ប៉ុនណា​នោះ ចូរ​សាកសួរ​មិត្ត​ស្និទ្ធស្នាល​របស់​អ្នក ឬ​សាច់ញាតិ​អ្នក​ទៅ​។


​បើសិន​ជា​អ្នក​មាន​ក្លិន​មាត់អាក្រក់ ចូរ​ធ្វើការ​រំលឹក​ទៅ​លើ​ទម្លាប់​អនាម័យ​មាត់​ធ្មេញ​របស់​អ្នក​ឡើង​វិញ​ទៅ​។ ចូរ​ព្យាយាម​ផ្លាស់ប្តូរ​របៀប​រស់នៅ​ដូចជា ដុស​សម្អាត​ធ្មេញ និង​អណ្តាត​ក្រោយ​ពី​ញ៉ាំ​អាហារ​រួច ការប្រើប្រាស់​អំបោះ​រុះ​សម្អាត​ធ្មេញ និង​ញ៉ាំ​ទឹក​ឱ្យបាន​ច្រើន​។

​បើសិនជា​ក្លិន​មាត់ អ្នក​នៅ​តែ​បន្ត​អាក្រក់​ជាប់​ក្រោយពី​ផ្លាស់ប្តូរ​របៀប​រស់នៅ​ខាងលើ​ហើយ​នោះ វា​គួរតែ​ដល់​ពេល​ជួប​ពេទ្យ​ធ្មេញ​ហើយ​។ បើសិនជា​ពេទ្យ​សង្ស័យថា​មាន​ជំងឺ​ធ្ងន់ធ្ងរ​បង្កឱ្យមាន​ក្លិន​មាត់អាក្រក់​នោះ គាត់​អាច​នឹង​ណែនាំ​អ្នក​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ព្យាបាល​ជំងឺ​ទូទៅ​វិញ​៕