រោគសញ្ញានៃជំងឺរលាកថ្លើមប្រភេទB អាចមានចាប់ពីកម្រិតតិចតួច រហូតដល់ធ្ងន់ធ្ងរ ដែលជាធម្មតាកើតមានចាប់ពី១ ទៅ៤ខែក្រោយពីឆ្លងជំងឺនេះរួច។ រោគសញ្ញារបស់ជំងឺនេះមានដូចជា៖
- ឈឺពោះ
 - ទឹកនោមខាប់
 - ក្តៅខ្លួន
 - ឈឺសន្លាក់
 - មិនឃ្លានអាហារ
 - ក្អួត និងចង្អោរ
 - ខ្សោយ និងអស់កម្លាំង
 - ស្បែក និងភ្នែកទៅជាលឿង
 
បើសិនជាអ្នកដឹងថា ខ្លួនឯងទើបតែបានប៉ះពាល់នឹងជំងឺរលាកថ្លើមប្រភេទB រួចនោះ ចូរទាក់ទងទៅគ្រូពេទ្យភ្លាមៗទៅ។ ការព្យាបាលបែបបង្ការអាចកាត់បន្ថយការប្រឈមនឹងជំងឺនេះបានបើសិនជាអ្នកទទួលបានការព្យាបាលក្នុងរយៈពេល២៤ម៉ោងក្នុងអំឡុងពេលប៉ះពាល់នឹងជំងឺនេះរួចហើយនោះ។
បើសិនជាអ្នកយល់ថាមានរោគសញ្ញាជំងឺរលាកថ្លើមប្រភេទB ហើយ គួរតែទាក់ទងទៅគ្រូពេទ្យដើម្បីកំណត់លក្ខណៈជំងឺនេះឱ្យបានច្បាស់ទៅ៕