បញ្ហាស្ត្រេសបានក្លាយទៅជារឿងធម្មតាទៅហើយនៅពេលសព្វថ្ងៃ។ មានហេតុផលជាច្រើច្រើន ដែលធ្វើឱ្យបញ្ហានេះកើតមានបាន។ ពីរបៀបរស់នៅមិនសូវល្អ រហូតដល់សម្ពាធការងារកើនឡើង។ មានកត្តាតូចៗជាច្រើនអាចបង្កឱ្យមានភាពតានតឹង។ ស្ត្រេសអាចប៉ះពាល់ដល់សុខភាពរបស់អ្នកតាមវិធីផ្សេងៗគ្នា។ វាអាចបង្កើនហានិភ័យនៃជម្ងឺបេះដូង។

ស្ត្រេសក៏អាចធ្វើឱ្យអ្នកញ៉ាំបានច្រើននិងរួមចំណែកដល់ការឡើងទម្ងន់។ មិនត្រឹមតែបញ្ហាទាំងនេះទេ ស្រ្តេសអាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពរបស់អ្នកក្នុងវិធីជាច្រើន។ អ្នកប្រហែលជាមិនដឹងទេ ប៉ុន្តែទម្លាប់ខ្លះៗរបស់អ្នកអាចធ្វើឱ្យមានស្ត្រេសដោយមិនដឹងខ្លួន។

ការគ្រប់គ្រងស្ត្រេសមានសារៈសំខាន់ខ្លាំងណាស់ក្នុងការគ្រប់គ្រងហានិភ័យនៃស្ថានភាពសុខភាពធ្ងន់ធ្ងរមួយចំនួន។ ខាងក្រោមនេះគឺជាទម្លាប់ខ្លះដែលអ្នកត្រូវតែកម្ចាត់ចោល ដើម្បីកាត់បន្ថយបញ្ហាស្រ្តេស។

១. ទម្លាប់គិតច្រើនជ្រុល

មនុស្សភាគច្រើនព្រងើយកន្តើយចំពោះរឿងតូចតាចដែលអាចបង្កភាពតានតឹង។ ការគិតច្រើនជ្រុលគឹជាកត្តាដែលធ្វើឱ្យអ្នកមានអារម្មណ៍តានតឹង។ អ្នកត្រូវតែបំបាត់គំនិតដែលមិនចាំបាច់ ដែលអាចប៉ះពាល់ដល់សុខភាពនិងការងាររបស់អ្នក។ ការគិតច្រើនជ្រុល នាំឱ្យមានការកើនឡើងស្ត្រេស ហើយក៏អាចរំខានដល់ការងារប្រចាំថ្ងៃរបស់អ្នកផងដែរ។

២. កង្វះដំណេក

ការគេងឱ្យបានត្រឹមត្រូវ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់រាងកាយមនុស្សឱ្យដំណើរការបានត្រឹមត្រូវ។ កង្វះដំណេក ឬ ការគេងមិនបានគ្រប់គ្រាន់ ក៏អាចបង្កភាពតានតឹងផងដែរ។ អ្នកត្រូវតែធានាឱ្យបាននូវការគេងឱ្យបានត្រឹមត្រូវ។ ជាមួយគ្នានេះដែរ របបអាហារដែលមានសុខភាពល្អនិងការធ្វើលំហាត់ប្រាណទៀងទាត់ ក៏អាចជួយកាត់បន្ថយភាពតានតឹង។

៣. អ្នកញៀនលេងទូរស័ព្ទ

ការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនច្រើនពេក ក៏អាចផ្តល់ភាពតានតឹងដល់អ្នកដែរ។ កុំចំណាយពេលច្រើនពេកលើទូរស័ព្ទ។ អ្នកអាចបិទ Notification លើទូរស័ព្ទរបស់អ្នក ដូច្នេះអ្នកមិនចាំបាច់ឧស្សាហ៍មើលទូរស័ព្ទពេកនោះទេ។ វាក៏នឹងកាត់បន្ថយការប្រើប្រាស់ទូរស័ព្ទដៃរបស់អ្នកផងដែរ៕