Join with Health.com.kh on Telegram

​បេះដូង​លោត​យឺត គឺ​នៅ​ពេល​ដែល​បេះដូង​លោត​តិច​ជាង​ធម្មតា ដែល​ធម្មតា វា​លោត​ចន្លោះ​ពី ៦០ ទៅ ១០០ ដង​ក្នុង​មួយ​នាទី នៅពេល​សម្រាក​ធម្មតា ចំពោះ​មនុស្ស​ពេញវ័យ​។ ប្រសិនបើ​អ្នក​មាន​បេះដូង​លោត​យឺត បានន័យថា បេះដូង​របស់​អ្នក​លោត​តិចជាង ៦០ ដង​ក្នុង​មួយ​នាទី​។ បេះដូង​លោត​យឺត អាច​ជា​បញ្ហា​ធ្ងន់ធ្ងរ ប្រសិនបើ​បេះដូង​មិន​ច្របាច់​ឈាម​ដែលមាន​អុកស៊ីសែន​បាន​គ្រប់គ្រាន់​សម្រាប់​រាងកាយ​។ ចំពោះ​មនុស្ស​មួយចំនួន បេះដូង​លោត​យឺត​មិន​បណ្តាល​អោយ​មាន​រោគសញ្ញា ឬ​ផលប៉ះពាល់​ណាមួយ​ឡើយ​។


​បេះដូង​លោត​យឺត អាច​បង្កឡើង​ដោយ​បញ្ហា​ទាំងឡាយ​ណា ដែល​រំខាន​ដល់​ការដឹកនាំ​បន្ទុកអគ្គិសនី​ក្នុង​សាច់ដុំ​បេះដូង ដែល​មាន​នាទី​គ្រប់គ្រង​សកម្មភាព​នៃ​ការ​ច្របាច់​ឈាម​របស់​បេះដូង​របស់​អ្នក​។ មាន​រឿង​ជាច្រើន​អាច​បណ្តាលអោយ ឬ​អាចរួមចំណែក​ជាមួយនឹង​បញ្ហា​នេះ​ដូចជា​៖

ការ​ខូច​ជាលិកា​បេះដូង ដែល​ទាក់ទង​ទៅ​នឹង​អាយុ​ចាស់
ការខូចខាត​ជាលិកា​បេះដូង ដែល​មក​ពី​ជំងឺ​បេះដូង ឬ​ការ​គាំងបេះដូង

  • ​មាន​ជំងឺ​លើស​សម្ពាធ​ឈាម
  • ​ជំងឺ​បេះដូង ដែល​មាន​តាំងតែ​ពី​កំណើត
  • ​ជំងឺ​រលាក​ជាលិកា​សាច់ដុំ​បេះដូង
  • ​ផលវិបាក​នៃ​ការវះកាត់​បេះដូង​
  • ​ក្រពេញ​ទី​រ៉ូ​អ៊ីត​មិន​ដំណើរការ ហើយ​បញ្ចេញ​អ័រម៉ូន​ទី​រ៉ូ​អ៊ីត​តិចពេក​
  • ​មាន​បញ្ហា​ទាក់ទង​នឹង​សារធាតុ​រ៉ែ ដែល​ចាំបាច់​សម្រាប់​ការដឹកនាំ​បន្ទុកអគ្គិសនី​ក្នុង​បេះដូង​
  • ​ជំងឺ​គេង​មិន​ដកដង្ហើម
  • ​ជំងឺ​រលាក​មួយចំនួន ដូចជា ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ
  • ​ការកើនឡើង​នៃ​សារធាតុ​ជាតិ​ដែក​ក្នុង​សរីរាង្គ
  • ​ការប្រើប្រាស់​ថ្នាំ​មួយចំនួន ដែល​រួមមាន​ថ្នាំ​ព្យាបាល​ការ​លើស​សម្ពាធ​ឈាម ឬ​ថ្នាំ​ផ្លូវចិត្ត​ជាដើម​៕