​មនុស្ស​គ្រប់រូប​តែងតែ​មាន​ហើយ​នូវ​អារម្មណ៍​កើតទុក្ខ ឬ​មិន​សប្បាយចិត្ត​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ប៉ុន្តែ បើសិនជា​ទុក្ខ​កង្វល់​ទាំងអស់នោះ​នៅតែ​ដក់​ជាប់​រហូត និង​មិន​ព្រម​រលត់​នោះ វា​ប្រហែល​ជា​សញ្ញា​របស់ “​ជំងឺ​បាក់​ទឹកចិត្ត​” ហើយ​។ ការបាក់​ទឹកចិត្ត ធ្វើអោយ​មនុស្ស​មិន​អាច​រីករាយ​នឹង​ជីវិត​រស់នៅ​យ៉ាង​ល្អ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ មិន​ខ្វល់​ថា​អ្នក​មាន​អារម្មណ៍​អស់​សង្ឈឹម​យ៉ាង​ណា​ទេ វា​នឹង​អាច​ត្រលប់​មក​រក​ភាព​ល្អ​វិញ​បាន​។ ការយល់ដឹង​អំពី​រោគសញ្ញា មូលហេតុ និង​ការព្យាបាល​ការបាក់​ទឹកចិត្ត គឺជា​ជំហាន​ដំបូង ដើម្បី​ជម្នះ​នូវ​បញ្ហា​។


​ការ​ពិបាកចិត្ត ឬ​អារម្មណ៍មិនល្អ គឺ​ជា​ប្រតិកម្ម​ធម្មតា​នៃ​ការតស៊ូ​របស់​ជីវិត​ទេ​។ មាន​មនុស្ស​ច្រើនណាស់​ដែល​ប្រើ​ពាក្យ​បាក់​ទឹកចិត្ត ដើម្បី​ពន្យល់​អំពី​អារម្មណ៍​អស់ទាំង​នេះ ប៉ុន្តែ ការបាក់​ទឹកចិត្ត​មាន​លក្ខណៈ​ខ្លាំងក្លា​ជាង​ការ​កើតទុក្ខ​ទៅទៀត​។


​មនុស្ស​មួយចំនួន​ពិពណ៌នា​ការបាក់​ទឹកចិត្ត​ថា “​ជា​ការរស់នៅ​ក្នុង​ប្រហោង​ដ៏​ខ្មៅ​ងងឹត​មួយ​” ឬ “​ជា​អារម្មណ៍​នៃ​ការឈានទៅរក​សេចក្តី​វិនាស​”​។ ទោះបីជា​យ៉ាងណា​ក៏ដោយ អ្នកជំងឺ​បាក់​ទឹកចិត្ត​មួយចំនួន​មិន​ដែល​មាន​អារម្មណ៍​កើតទុក្ខ​ទាល់តែសោះ តែ​បែរជា​មាន​ភាព​អាប់អួរ​ក្នុង​ជីវិត កណ្តោចកណ្តែង និង​មិន​ចាប់អារម្មណ៍ ឬ​បើសិនជា​បុរស​វិញ​ប្រហែលជា​ខឹង ក្តៅក្រហាយ និង​គេង​មិន​លក់​បក់​មិន​ល្ហើយ​។


​មិន​ខ្វល់​ថា​មាន​រោគសញ្ញា​អ្វី​ឡើយ ការបាក់​ទឹកចិត្ត​មាន​លក្ខណៈ​ខុសគ្នា​ពី​ការ​កើតទុក្ខ​ធម្មតា​ពី​ជីវិត​រស់នៅ​ប្រចាំថ្ងៃ ព្រោះ​វា​អាច​រំខាន​ដល់​សមត្ថភាព​ក្នុង​ការបំពេញ​ការងារ សិក្សា ញ៉ាំ​អាហារ ការ​គេង និង​ការលេង​សើច​សប្បាយ​។ អារម្មណ៍​នៃ​ភាព​អស់​សង្ឈឹម និង​យល់​ថា​ខ្លួន​ឯង​គ្មាន​តម្លៃ គឺជា​ភាព​ធ្ងន់ធ្ងរ​មួយ​ក្នុង​ជីវិត​ហើយ​។


​បើសិន​ជា​អ្នក​សម្គាល់​ឃើញថា មាន​រោគសញ្ញា​ដូចខាងក្រោម​នេះ ហើយ​វា​ចេះ​តែ​កើតមាន​ជាប់​រហូត មានន័យ​ថា អ្នក​ប្រហែលជា​កំពុងតែ​មាន​រោគសញ្ញា​នៃ​ជំងឺ​បាក់​ទឹកចិត្ត​ហើយ​។​

  • ​អ្នក​មិន​អាច​គេ​ង​បាន​ច្រើន​
  • ​អ្នក​មិន​អាច​ផ្ចង់​អារម្មណ៍ ឬ​យល់​ថា គោលដៅ​ដែល​ងាយស្រួល​មុនៗ ក្លាយ​ជា​ពិបាក​នៅពេល​បច្ចុប្បន្ន​
  • ​អ្នក​មាន​អារម្មណ៍​អស់សង្ឃឹម និង​គ្មាន​នរណា​ខ្វល់ខ្វាយ​ជាមួយ​
  • ​អ្នក​មិន​អាច​គ្រប់គ្រង​គំនិត​អវិជ្ជមាន​បាន ដោយ​មិន​ខ្វល់​ថា​អ្នក​បាន​ព្យាយាម​ធ្វើ​អ្វីខ្លះ​នោះទេ​
  • ​អ្នក​លែង​ឃ្លាន​អាហារ ឬ​មិន​អាច​បញ្ឈប់​ការ​ញ៉ាំ​អាហារ​បាន​
  • ​អ្នក​ឆាប់​ឆាវ​ខ្លាំង​ជាង​មុន ឬ​កាច់​ជាង​ធម្មតា​
  • ​អ្នក​កំពុងតែ​ផឹកស្រា​ច្រើន​ជាង​ធម្មតា ឬ​ចូល​ចិត្ត​ធ្វើ​អាកប្បកិរិយា ដែល​គ្មាន​ការគិតគូរ​ត្រឹមត្រូវ​សោះ​
  • ​អ្នក​ធ្លាប់​គិតថា ជីវិត​នេះ គឺ​គ្មាន​តម្លៃ​អ្វី​ដែល​ត្រូវ​រស់នៅ​តទៅទៀត (​ចូរ​ស្វែងរក​ជំនួយ​ភ្លាមៗ បើសិនជា​មាន​រឿង​នេះ​មែន​)​។​


​ការបាក់​ទឹកចិត្ត​មាន​លក្ខណៈ​ខុសៗ​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ប៉ុន្តែ មាន​រោគសញ្ញា​មួយចំនួន​ដែល​គេ​ជួបប្រទះ​ជា​ញឹកញាប់​។ វា​គឺជា​រឿង​សំខាន់​ណាស់ ដែល​អ្នក​ត្រូវ​ចងចាំ​សញ្ញា​ទាំងនេះ​ព្រោះ​វា​អាច​ក្លាយទៅជា​ផ្នែក​មួយ​នៃ​ភាព​ចុះខ្សោយ​របស់​ជីវិត​ធម្មតា​បាន កាលណា​អ្នកមាន​រោគសញ្ញា​កាន់តែច្រើន ខ្លាំង​ទៅៗ និង​យូរ​ទៅនោះ​។ នៅពេល​រោគសញ្ញា​ទាំងនេះ​កំពុង​តែ​កើតឡើង​ខ្លាំងក្លា និង​ឈាន​ទៅ​ពិការភាព វា​គួរតែ​ដល់​ពេល​ស្វែងរក​ជំនួយ​ហើយ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង