ទេ ការរលាកច្រមុះ អាចមានមូលហេតុច្រើនដែលបង្កវាឡើង។ ប្រភេទនៃការរលាកច្រមុះដទៃទៀត អាចរួមមានដូចខាងក្រោម ៖ ការរលាកច្រមុះដែលមិនមែនមកពីអាលែកស៊ី កើតមានឡើងចំពោះអ្នកជំងឺដែលអាលែកស៊ី ឬមូលហេតុដទៃទៀតនៃការរលាកច្រមុះ មិនត្រូវបានរកឃើញ។ ទម្រង់នៃការរលាកច្រមុះដែលមិនមែនមកពីអាលែកស៊ីរួមមាន ៖
- Idiopathic rhinitis ៖ ជារឿយៗ មិនមានមូលហេតុច្បាស់លាស់ត្រូវបានកំណត់នោះទេ ប៉ុន្តែ វាជាទូទៅ រួមមានមកជាមួយនូវការរលាកផ្លូវដង្ហើមផ្នែកខាងលើ។
- Vasomotor rhinitis ៖ ត្រូវបានគេគិតថា កើតមានឡើងដោយសារតែការរក្សាលំនឹងខុសធម្មតា នូវលំហូរឈាមនៅនឹងច្រមុះ និងអាចត្រូវបានកើតឡើងដោយការឡើងចុះសីតុណ្ហភាពនៅក្នុងបរិស្ថាន រួមមាន ខ្យល់ត្រជាក់ ឬស្ងួត ឬដូចជា ខ្យល់ពុល ផ្សែងបារី ផ្សែងឡាន ក្លិនមិនល្អជាដើម។
- Gustatory rhinitis ៖ អាចមានដូចជា ការហៀរសំបោរ ដែលត្រូវបានទាក់ទងទៅនឹងការញ៉ាំអាហារដែលក្តៅ ឬហឺរ។
- Rhinitis of pregnancy ៖ រូវបានទាក់ទងទៅនឹងការប្រែប្រួលអ័រម៉ូន ដែលគេបានជួបលើស្ត្រីមានផ្ទៃពោះ អស់រដូវ និងការប្រែប្រួលមុខងារនៃអ័រម៉ូនទីរ៉ូអ៊ីតមួយចំនួន ត្រូវបានផ្សារភ្ជាប់ទៅនឹងការរលាកច្រមុះផងដែរ។
- Atrophic rhinitis ៖ ទាក់ទងទៅនឹងការវះកាត់ឆ្អឹងស៊ីនុស ឬជាទម្រង់មួយដ៏កម្រនៃការឆ្លងមេរោគបាក់តេរីនៅនឹងច្រមុះ។
- Non-allergic rhinitis with nasal eosinophilia syndrome (NARES) ៖ ត្រូវបានសម្គាល់ឡើងដោយការហៀរទឹកថ្លាចេញពីច្រមុះ។ ការហៀរទឹកចេញនេះ ត្រូវបានរកឃើញមាននឹងអាលែកស៊ី ទោះបីជាអ្នកជំងឺអាចមិនមានអ្វីដែលបញ្ជាក់ថា មកពីអាលែកស៊ីក៏ដោយ។
មូលហេតុដទៃទៀតនៃការរលាកច្រមុះ អាចត្រូវបានទាក់ទងទៅនឹងថ្នាំមួយចំនួនផងដែរ ដូចជាថ្នាំពន្យារកំណើត ថ្នាំលើសឈាម ថ្នាំស្ងប់អារម្មណ៍ និងថ្នាំអោយលិង្គឡើងរឹងជាដើម។ ការឆ្លងមេរោគវីរុស គឺជាមូលហេតុទូទៅបំផុតនៃការរលាកច្រមុះ។ ការរលាកច្រមុះ ដែលបង្កឡើងដោយវីរុស ជាធម្មតា មិនជាបញ្ហារ៉ាំរ៉ៃនោះទេ ហើយអាចជាសះស្បើយទៅវិញដោយខ្លួនវា៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855