ក្រចកដែលកើតស្រែងអាចធ្វើឲ្យកំប៉ិត ប្រែពណ៌ និងឡើងក្រាសបាន។ ដូច្នេះតើគួរតែរក្សាក្រចកបែបណាទៅបើសិនជាអ្នកមានជំងឺស្រែងនៅក្រចកអ៊ីចឹង? ខាងក្រោមនេះគឺជាការណែនាំខ្លះៗអំពីការថែរក្សាក្រចកបែបនេះ៖
- ចូរកាត់តម្រឹមក្រចកឲ្យខ្លីតាមតែអាចធ្វើទៅបាន ព្រោះក្រចកដែលវែងគឺងាយនឹងមានការខូចខាតជារៀងរាល់ថ្ងៃណាស់
- ការពារក្រចកពីការមានរបួស ព្រោះវាអាចធ្វើឲ្យអាការៈជំងឺស្រែងកាន់តែធ្ងន់ធ្ងរថែមទៀត
- នៅពេលលាងសម្អាតចាន បោកសម្លៀកបំពាក់ ឬចម្អិនអាហារ ចូរការពារដៃអ្នកជាមួយនឹងស្រោមដៃមានការពារផង ប៉ុន្តែមិនមែនស្រោមដៃមានជាតិកៅស៊ូឡើយ
- ចូរពិគ្រោះជាមួយគ្រូពេទ្យអំពីការចាក់ថ្នាំប្រភេទ Corticosteroids និងការព្យាបាលផ្សេងៗទៀត៕